ពានរង្វាន់​លីគ​បាល់ទះ​ទម្រង់​៤នាក់​ទល់៤នាក់ Ganzberg Special Volleyball League 2022 នឹង​បន្ត​ប្រកួត​នៅ​ចុង​សប្ដាហ៍​នេះ​​ មាន​ចំនួន​៤គូ​ទៀត នៅ​លើ​ទីលាន​បាល់ទះ​កីឡដ្ឋាន​ព្រីនស៍ ក្នុង​រាជធានី​ភ្នំពេញ។

ថ្ងៃ​សុក្រ ទី២០ ខែ​ឧសភា ឆ្នាំ​២០២២
គូទី១៖ រដ្ឋបាលរាជធានីភ្នំពេញ ប្រកួតជាមួយ កងពលតូចអន្តរាគមន៍លេខ៩
គូទី២៖ នាយកដ្ឋានលិខិតឆ្លងដែន ប្រកួតជាមួយ ក្រុមកីឡាបាល់ទះ VONG PLUS
ថ្ងៃ​សៅរ៍ ទី​២១ ខែ​ឧសភា ឆ្នាំ​២០២២
គូទី១៖ ក្រុមបាល់ទះ SPORT KPC ប្រកួតជាមួយ នាយកដ្ឋានលិខិតឆ្លងដែន
គូទី២៖ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ប្រកួតជាមួយ ក្រុមកីឡាបាល់ទះយុវជនស្រុកល្វាឯម

ពានរង្វាន់ Ganzberg Special Volleyball League 2022 មាន​១៣ក្រុម​ចូលរួម​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ ដោយ​រៀបចំប្រកួតរាល់ថ្ងៃសុក្រ និងសៅរ៍ រាល់សប្ដាហ៍នីមួយៗ ចាប់ពីថ្ងៃទី២៥ ខែមីនា ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ នៅទីលានបាល់ទះកីឡដ្ឋានព្រីនស៍ ក្នុងរាជធានីភ្នំពេញ វេលា​ម៉ោង​២រសៀល​តទៅ។

ក្រុមចូលរួមទាំង១៣មាន៖១.កងពលតូចអន្តរាគមន៍លេខ៩ ២.ក្រុមបាល់ទះ Vong Plus ៣.ក្លិបបាល់ទះយុវជនស្រុកល្វាឯម ៤.សមាគមកីឡាបាល់ទះវិសាខា ៥.ក្លិបកីឡាបាល់ទះខេត្តកំពង់ស្ពឺ ៦.ក្រុមកីឡាបាល់ទះ Sport KPC ៧.ស្នងការនគរបាលខេត្តព្រៃវែង ៨.កងពលធំអន្តរាគមន៍លេខ៣ ៩.ស្នងការដ្ឋាននគរបាលខេត្តតាកែវ ១០.នាយកដ្ឋានលិខិតឆ្លងដែន ១១.ក្រសួងមហាផ្ទៃ ១២.រដ្ឋបាលរាជធានីភ្នំពេញ និង១២ ក្រុមបាល់ទះ P.S Concrete។

ក្រុមដែលឈ្នះជើងឯកនឹងទទួលបានពាន១ មេដាយមាសម្នាក់១ និងថវិការ២០លានរៀល ហើយក្រុមជើងឯករង ទទួលបានមេដាយប្រាក់ម្នាក់១ អមដោយថវិកា៨លានរៀល ក្រុមចំណាត់ថ្នាក់លេខ៣ទទួលបានមេដាយសំរឹទ្ធម្នាក់១ អមដោយថវិកា៤លានរៀល។ ជាមួយគ្នានោះដែរក៏មានការដាក់ពិន្ទុប្រគល់ពានឯកត្តជនជូនដល់កីឡាករឆ្នើម,កីឡាករវាលវាយប្រយុទ្ធល្អជាងគេ, កីឡាករលើកបាល់បានល្អជាងគេ, កីឡាករវាយសេវាល្អជាងគេ, កីឡាករធ្វើរនាំងល្អជាងគេ និងក្រុមដែលប្រកួតយុត្តិធម៌ល្អជាងគេ អមដោយពានតូចម្នាក់១និងថវិកា៨សែនរៀល៕

Share.