ពិធីបុណ្យសពឪពុកម្តាយ សុវត្ថិឌី ធារិកា បានបញ្ចប់ដោយរលូនកាលពីថ្ងៃទី ១៩ ឧសភា នេះនៅវត្តចង្ក្រានមានជ័យ រាជធានីភ្នំពេញ។ ពិធីបុណ្យសពឪពុកម្តាយ សុវត្ថិឌី ធារិកា ត្រូវបានប្រភពទម្លាយនៅលើហ្វេសប៊ុកឱ្យដឹងថា ចំណាយអស់ ជិត២ម៉ឺនដុល្លារ ដែលមានអ្នករាប់រងចំណាយទាំងស្រុងគឺលោកជំទាវឧកញ៉ា ម៉ែន ចិន្តា។

អ្នកនាង ចន ច័ន្ទលក្ខិណា បានទម្លាយថា នៅក្នុងពិធីបុណ្យទាំងមូលគឺរាល់ការចំណាយទាំងអស់គឺ លោកជំទាវ ឧកញ៉ា ម៉ែន ចិន្ដា និង ស្វាមី ជាអ្នករ៉ាប់រងការចំណាយថវិកាផ្ទាល់ខ្លួនទាំងអស់ដែលមានចំនួនប្រមាណ មួយម៉ឺនប្រាំពាន់បីរយម្ភៃប្រាំដុល្លារ ( 15328$) រីឯ បច្ច័យចូលបុណ្យគ្រប់ទិសទី ក្នុងកម្មវិធីបុណ្យសពទាំងមូល គឺលោកជំទាវ បានប្រគល់ជូនប្អូនស្រី សុវត្ថិឌី ធារិកា និង ប្អូនប្រុសទាំងអស់ផងដែរ។

តាមប្រភពដដែលបានឱ្យដឹងទៀតថា ក្ដីស្រឡាញ់ និងទំហំចិត្តរបស់លោកជំទាវឧកញ៉ា ម៉ែន ចិន្តា បានចាត់ទុកតារាចម្រៀង សុវត្ថិឌី ធារិកា និងប្អូនដូចជាកូនរួមដំបូលទៅហើយ។ ហើយនៅព្រឹកថ្ងៃទី ២០ នេះទៀតសោត លោកជំទាវឧកញ៉ាក៏បាននៅក្បែរ សុវត្ថិឌី ធារិកា យកធាតុឪពុកម្ដាយទៅបាចនៅទឹកទន្លេតាមពិធីព្រះពុទ្ធសាសនា ក្នុងការជូនដំណើរឪពុកម្ដាយជាលើកចុងក្រោយផងដែរ។

មហាជនរំភើបដែលបានឃើញ សុវត្ថិឌី ធារិកា មានការជួយជ្រោមជ្រែងពីលោកជំទាវឧកញ៉ា ម៉ែន ចិន្តា និងបងៗសិល្បករជាច្រើនរូបទៀត ជួយសព្វគ្រប់ជាបង្គោលសម្រាប់ ធារិកា មិនឱ្យនាងកណ្ដោចកណ្ដែងតែឯងទេ៕

Share.