អ៊ីតាលី – កម្មវិធី​បង្ហាញ​ម៉ូដសំលៀក​បំពាក់​​​របស់​ក្រុមហ៊ុន​ Gucci នៅ​ប្រាសាទ​ Castel Del Monte castle កំពុង​តែ​ទាក់ទាញ​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ ដោយ​សារ​តែ​តារា​ម៉ូដែល​ស្លៀក​ឈុត​អត់​ពាក់​អាវទ្រនាប់​និង​ឈុត​មើល​ធ្លុះ​ដល់​ក្នុង​។

Castel Del Monte castle គឺជា​ប្រាសាទ​ដែល​មាន​ដើម​កំណើត​តាំង​ពីសតវត្សរ៍​ទី​១៣​នៃ​គ.ស​ ហើយ​ប្រាសាទ​នេះ​ត្រូវ​បាន​អង្គការ​ UNESCO ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​កាល​ពី​ឆ្នាំ​១៩៩៦​។

កម្មវិធី​បង្ហាញ​ម៉ូដ​នេះ​​ប្រារព្ធ​ឡើង​ដើម្បី​លើក​ជា​កិត្តិយស​ដល់​រាងកាយ​មនុស្ស​ស្រី ដោយ​មិន​ប្រើ​ប្រាស់​​​ខោអាវ​ទ្រនាប់​។ លោក Alessandro Michele ដែល​ជា​ Creative Director បាន​លើក​ឡើង​ថា​លោក​គឺ​ជា​មនុស្ស​ដែល​ឈ្លក់​វង្វេង​នឹង​រូបភាព​អាក្រាត​ ដូច្នេះ​ហើយ​លោក​ចូលចិត្ត​បង្កើត​សំលៀកបំពាក់​​ដែល​ជា​ផ្នែក​មួយ​នៃ​រាង​កាយ​។ លោក​មាន​ប្រសាសន៍​ថា​ សំលៀក​បំពាក់​គឺជា​ផ្នែក​មួយ​នៃ​រាងកាយ​មនុស្ស​។

ចាប់​តាំង​ពី​ឆ្នាំ​២០១៥​មក ឈុត​មើល​ឃើញ​ធ្លុះ​ដល់​ក្នុង​និង​ឈុត​មិន​ប្រើ​អាវទ្រនាប់​បាន​ក្លាយ​ជា​សំលៀក​បំពាក់​ពេញ​និយម​សម្រាប់​ចលនា​ស្ត្រី​។ ស្ត្រី​ភាគ​ច្រើន​ឡើង​ចាប់​ផ្ដើម​ប្រើ​ឈុត​ដែល​ងាយ​ស្រួល​ពាក់​ ហើយ​មើល​ទៅ​សិច​ស៊ី​ និង​កាន់​តែ​គួរ​ឱ្យ​ស្រលាញ់​ជាង​មុន​។

ទស្សនា​ឈុត​មើល​ធ្លុះ​ដល់​ក្នុង​និង​ឈុត​មិន​ប្រើ​អាវ​ទ្រនាប់​ខាង​ក្រោម​នេះ​៖

ប្រភព៖ vnexpress

Share.