កូរ៉េ​ខាង​ត្បូង​ – អតីត​សមាជិ​ក​ក្រុម​ចម្រៀង​ Girl’s Generation នាង​ Jessica កំពុង​តែ​រងការ​រិះគន់ដោយ​សារ​តែ​នាង​បាន​ប្រូម៉ូត​ក្រុម​ចម្រៀង​ចិន​ ខណៈ​ដែល​អតីត​មិត្ត​រួម​ក្រុម​ខ្លួន​កំពុង​ត្រៀម​ចេញ​ចម្រៀង​សម្រាប់​អាល់ប៊ុម​​អប​អរ​ខួប​១៥​ឆ្នាំ​របស់​ក្រុម​ SNSD (Girl’s Generation).

នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា​នេះ​ Jessica បា​ន​បង្ហោះ​វីដេអូ​នៅ​លើ​គណនី​ IG (Instagram) ផ្ទាល់​ខ្លួន​ដើម្បី​ជួយ​ផ្សព្វផ្សាយ​ដល់​ក្រុម​ចម្រៀង​ចិន​ដែល​ត្រលប់​មក​វិញ​សម្រាប់​កម្មវិធី​ «Sisters Who Make Waves, Season3»។ ខណៈ​ដែល​អ្នក​គាំទ្រ​មួយ​ចំនួន​រំភើប​ដែល​បាន​ឃើញ​ Jessica ត្រលប់​មក​ឈរ​លើ​ឆាក​តន្ត្រី​វិញ​ ប៉ុន្តែ​ហ្វេន​ផ្សេងទៀត​បែរ​ជា​រិះគន់​នាង​ដែល​ទៅ​ប្រូម៉ូត​ក្រុម​ចម្រៀង​ចិន​ខណៈ​ដែល​អតីត​សមាជិក​រួម​ក្រុម​ត្រៀម​ចេញ​ចម្រៀង​ដូច​គ្នា​។

យ៉ាងណាមិញ​នេះ​មិន​មែន​ជា​លើក​ទីមួយ​ឡើយ​ដែល​ស្រីស្រស់​ Jessica ​ទាក់ទាញ​បាន​ការ​ចាប់​អារម្មណ៍​ពី​សាធារណជន​ ក៏​ដូច​ជា​បណ្ដាញ​សារព័ត៌មាន​ព្រោះ​នៅ​ខណៈ​ដែល​នាង​សម្រេច​ចិត្ត​ចូលរួម​ក្នុង​កម្មវិធី​ «Sisters Who Make Wave, Season 3»។ កម្មវិធី​នេះ​គឺ​ជា​កម្មវិធី​ដែល​អនុញ្ញាត​ឱ្យ​តារា​សម្ដែង​នារី​ដែល​ស្ថិត​ក្នុង​វ័យ​ខ្ទង់​៣០​ និង​លើស​ពី​នេះ​ចាប់​ដៃ​គ្នា​បង្កើត​ជា​ក្រុម​ចម្រៀង​។

មិន​ត្រឹម​តែ​ Jessica នោះ​ទេ​ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់​ផ្អើល​ព្រោះ​អតីត​សមាជិក​ក្រុម​ចម្រៀង​​ Miss A កញ្ញា​ Fei និង​ Jia ក៏​នឹង​ចូលរួម​ក្នុង​កម្មវិធី​នេះ​ផង​ដែរ​៕

ប្រភេទ៖ allkpop

Share.