គិត​ត្រឹម​ល្ងាច​ថ្ងៃ​សុក្រ ទី២២ ខែ​ឧសភា ឆ្នាំ​២០២២ នេះ​អត្តពលិក​របស់​កម្ពុជា រក​បាន​មេដាយ​មាស​ចំនួន​៧គ្រឿង​ហើយ ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី៣១ នៅ​រដ្ឋធានី​ហាណូយ ប្រទេស​វៀតណាម ដែល​រក​បាន​ដោយ​កីឡាករ អេវីរៈ ខាំឈីតភូថង (ម៉ឺន មេឃា) លើ​ផ្នែក​កីឡា​វ៉ូវីណា។

កីឡាករ អេវីរៈ ខាំឈីតភូថង ប្រកួត​ផ្នែក​ប្រយុទ្ធ​លើវិញ្ញាសារទម្ងន់ ៦០គីឡូក្រាម ដោយ​បាន​យក​ឈ្នះ​លើ​កីឡាករ​ហ្វីលីពីន ពិន្ទុ៧ទល់២ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ។

ដូច្នេះ​កម្ពុជា ដណ្តើម​បាន​មេដាយ​មាស​ចំនួន​៧ហើយ បន្ទាប់​ពី៖
១)មេដាយ​មាស រក​បាន​ដោយ​កីឡាករ​ទូច រ៉ាឆាន់ កីឡាករ​ផ្នែក​ Kick Boxing ទម្ងន់​៥៧គីឡូក្រាម
២) មេដាយ​មាស​រក​បាន​ដោយ​​កីឡា​ប៉េតង់ វិញ្ញាសា​វាយ​គូ​ចម្រុះ (បុរស​-នារី) កីឡាករ​ វង់ ចន្ថា និង​កីឡា​ការិនី វង ស៊ីន
៣) មេដាយ​មាស​ រក​បាន​ដោយ​​កីឡា​តេក្វាន់ដូ WTF ទម្ងន់​៧៤គីឡូក្រាម ដោយ​កីឡាករ វ៉ា មិថុនា
៤) មេដាយ​មាស​រក​បាន​ដោយ​​កីឡា​វ៉ូវីណាម វិញ្ញាសា​សម្ដែងការពារខ្លួនចម្រុះ នារី១ បុរស៣ មានអាវុធ ជាមួយពិន្ទុ២៦៩ កីឡាករិនី ប៉ាល់ ឆរស្មុី រួមជាមួយ កីឡាករ លី បូរ៉ាមី, ជ្រិន ប៊ុនឡុង, កីឡាករ ប្រាក់ សុវណ្ណនី។
៥) មេដាយ​មាស​រក​បាន​ដោយ​កីឡា​ចំបាប់ វិញ្ញាសា​​បុរស​ទម្ងន់​១២៥​គីឡូក្រាម របស់​កីឡាករ ស៊ូ បាលី
៦) មេដាយ​មាស​រក​បាន​ដោយ​កីឡា​ប៉េតង់ វិញ្ញាសា នារី ៣នាក់ ទល់ ៣នាក់ ដោយ​កីឡាការិនី អ៊ុន ស្រីយ៉ា, ស៊្រាង សុរ៉ាឃីម, ឃួន យ៉ារី, ដួង ឌីណា

Share.