សារព័ត៌មានត្រយងបានទទួលដំណឹងមកថា រថយន្តរបស់តារាចម្រៀង ម៉ៅ ស៊ីណាត ជ្រុលចង្កូតធ្លាក់ចូលប្រឡាយទឹក រហូតធ្វើឱ្យរថយន្តផ្អៀងជើងម្ខាងឡើងលើ។ ហេតុការណ៍នេះកើតឡើងកាលពីយប់ថ្ងៃទី ២០ ខែឧសភា ម្ដុំផ្សារត្រផ្សារត្រពាំងថ្លឹង សង្កាត់ចោមចៅ រាជធានីភ្នំពេញ។

តាមប្រភពពីអ្នកសិល្បៈបានអះអាងថា នៅពេលធ្វើដំណើរដល់ហួសចំនុចផ្សារត្រពាំងថ្លឹងបានឆ្ងាយបន្តិច ស្រាប់តែមានផ្លូវកោង និងគ្មានភ្លើងបំភ្លឺផ្លូវ ដែលជាហេតុបណ្ដាលឱ្យរថយន្តរបស់តារាចម្រៀងស្រីរូបនេះ ជ្រុលចង្កូតធ្លាក់ចូលប្រឡាយទឹក និងផ្អៀងជើងម្ខាងឡើងលើ។ ប៉ុន្តែជាសំណាងល្អ មិននរណាម្នាក់គ្រោះថ្នាក់ដល់ជីវិតឡើយ។

បើតាមសំណេររៀបរាប់របស់តារាចម្រៀង ម៉ៅ ស៊ីណាត បាននិយាយថា៖ «ប្អូនដែលនៅទីកន្លែងកើតហេតុគាត់ថា ឡានហ្នឹងដូចគេចាប់មិនឱ្យក្រឡាប់អីចឹង🙏 សូមបីកង់ក៏មិនឱ្យជាប់ភក់នៅទីនោះ និងជាប់កង់ឡានដែរ🙏🙏។ ពេលដែលខ្ញុំធ្លាក់កង់ទៅវាផ្អៀងហើយ ខ្ញុំបែរជាខំដាក់លេខទៅមុខឡើងម៉ាអស់ចិត្ត តែមិនទៅ គិតថាវាធ្លាក់កង់ឡានធម្មតាវាងងឹតពេក🙏 តែឡានបើឡានទៅ ខ្ញុំកូនទៅបាត់ហើយ ព្រោះផ្អៀងទៅហើយ ( ផ្អៀងខ្លាំងតែដូចគេចាប់ចឹង🙏) សូមបីតែភក់និងក៏គេមិនឱ្យជាកង់យកមកផ្ទះដែរ 🙏»។

ក្រៅពីសំណេរនេះ គេបានឃើញសំណេរមួយទៀតរបស់អ្នក ម៉ៅ ស៊ីណាត បានបញ្ជាក់ថា នៅឆ្នាំខាលនេះ គឺពិតជាកាចណាស់ និងសូមបងប្អូនទាំងអស់ប្រយត្ន័ប្រយែង ជាពិសេសក្នុងការធ្វើដំណើរ៕

Share.