កន្លែង លក់គុយទាវ នៅមាត់ច្រកផ្លូវឌឿងហែមដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ ១៣៩ ភូមិ២ សង្កាត់អូរឫស្សី៣ ​ខណ្ឌ ៧មករា​(ខាងជើងផ្សារអូរឫស្សី) មនុស្ស១០នាក់បានឆ្លងកូវីដ១៩ ជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២១។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩បានអំពាវនាវដល់ ប្រជាពលរដ្ឋ ដែល​មានទំនាក់ទំនងជាមួយគ្រួសារអ្នកលក់ឬបានទៅទិញខ្ចប់ ឬអង្គុយហូបគុយទាវប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់កឬដក ដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ១៩។

 ទីតាំងធ្វើតេស្ត៖

​វិទ្យាល័យ​បាក់ទូក(ខណ្ឌ ៧មករា)​

 វិហារយេស៊ូច្រមុះជ្រូកស្ទឹងមានជ័យ(ខណ្ឌ មានជ័យ)

 ផ្លូវទ្រុងមាន់(ខណ្ឌ សែនសុខ)  ម៉ូឌីន៥(ខណ្ឌ ឫស្សីកែវ)

 សួនការណាឌីយ៉ា(ខណ្ឌ មានជ័យ)

Share.