ព្រោះពាក្យថា «ដេករង់ចាំទឹកភ្លៀង» បានធ្វើឱ្យបងប្អូនប្រុសបង្កើតមានគ្នាចំនួន ៣នាក់ ឈរជើងយ៉ាងរឹងមាំលើវិថីសិល្បៈអស់រយៈពេល១០ឆ្នាំ និងបានបង្កើតក្រុមតន្ត្រីមួយដែលឱ្យឈ្មោះថា SUFFER ដែលសព្វថ្ងៃ ក្រុមតន្ត្រី SUFFER ត្រូវបានគាំទ្រយ៉ាងខ្លាំងដោយផលិតកម្មរណ្ដំ។

ដើម្បីជាចំណងដៃដល់អ្នកគាំទ្រ ផលិត​កម្ម​រណ្ដំ បាន​រៀបចំ​ការ​​ចាក់​ផ្សាយ​វីដេអូឯកសារចំណងជើង​ថា៖ «ជីវិត៣តន្ត្រីតែមួយ» ​រៀបរាប់អំពី​ខ្សែជិវិត​​បងប្អូនប្រុសចំនួន​បីនាក់នៃ​ក្រុមតន្រ្តី​ផប់រ៉ក​​ SUFFER ។ ការចាក់​​ផ្សាយ​ជា​ផ្លូវ​ការ​នេះ​ ​មាន​ការចូល​រួម​ពីក្រុម​គ្រួសារ ​​​សិល្បៈករ​ផ្សេងៗ​ រួមទាំង​​អ្នក​​​គាំទ្រ​ (ហ្វេនៗ) នា​ល្ងាច​ថ្ងៃ​សៅរ៍​ទី​២១​ ខែឧសភា ។

​​ទន្ទឹម​នឹង​នេះ​ដែរ​ ​«រណ្តំ – RONDOM»​ និង​ ក្រុម​តន្រ្តី​ SUFFER ក៏បាន​ប្រកាស​​ចេញផ្សាយ​អាល់ប៊ុម​ថ្មីចំណងជើង​ថា​​៖ ​«Three Brothers» បង្ហាញ​ពី​ក្ដី​ស្រម៉ៃ និង​ភាពអត់ធ្មត់​ ដែល​​ប្រិយ​មិត្ត​​និង​អ្នក​គាំទ្រក្រុម​ SUFFER ទាំង​អស់​អាច​ស្ដាប់​បទចម្រៀង​ទាំង​អស់​នេះ​​នៅ​លើ​ Pleng បាន​ផងដែរ​។ ក្នុង​អាល់ប៊ុម​នេះ​ដែរ​ ​​មាន​ចម្រៀង​ចំនួន​៧​បទ​ បែប​ផប់រ៉ក (pop rock) ​​បង្ហាញ​​ពី​ភាព​តស៊ូ អត់ធ្មត់​ និង​ក្ដី​ស្រម៉ៃនានា​​ក្នុង​នាម​ជា​បងប្អូន​ប្រុស​បី​នាក់​ដែល​ចូលចិត្ត​ស្រលាញ់​តន្រ្តី​ដូចគ្នា​និងបាន​​ធ្វើការ​រួម​គ្នា​លើវិថី​តន្រ្តី​ជាលក្ខណៈ​​ក្រុម​អស់រយៈពេល​ជាង​១០​ឆ្នាំ​កន្លង​មក​ ទោះ​បី​ជា​មាន​​ឧបសគ្គ និង​កត្តា​រាំង​ស្ទះ​​យ៉ាង​ណា​ក្ដី​។​

នៅ​ថ្ងៃ​ដដែល​នេះ​ដែរ ផលិតក​កម្ម​ ​«រណ្តំ – RONDOM»​ និង​​​ក្រុម​តន្រ្តី SUFFER ​ ​ប្រកាស​ថ្ងៃ​ប្រគុំ​តន្រ្តី​​សម្ដែង​ដោយ​បងប្អូន​ប្រុស​ទាំង​បី​ នៅ​ថ្ងៃ​ទី​១២ ខែ​មិថុនា​ខាង​មុខ​នេះ​។ ប្រិយមិត្ត​និង​អ្នក​គាំទ្រ​ (ហ្វេនៗ) ​ក្រុម​តន្រ្តី​ SUFFER ទាំង​អស់​អាច​រក​ទិញ​ សំបុត្រ​ទស្សនា​ការ​ប្រគុំតន្រ្តី​នៅ​លើគេ​ទំព័រ​ហ្វេសប៊ុករបស់ទំព័រ​ហ្វេសប៊ុករបស់​រណ្តំ – RONDOM ​​​និង​ក្រុម​ SUFFER ផងដែរ​។

មាន​ឪពុក​ជា​សិល្បៈករ​លេង​ឧបករណ៍​តន្រ្តី​សម័យទំនើបលោក​សុខ សារិន (ទទួលអនិច្ចកម្ម)​​ និងអ្នក​ម្ដាយ​រុន សារ៉េត​ជា​សិល្បៈករ​​​ចម្រៀង​ សមាជិក​ក្រុម​តន្រ្តី​ SUFFER​ រួម​មាន​ លោក​សុខ សារ៉ា​ដាំ ជា​អ្នក​លេង​ហ្គីតា​បាស់ លោក​សុខ សារ៉ាដា ជាដៃ​ស្គរ និង​លោក​សុខ សារ៉ា​ដែន​ជា​អ្នក​ចម្រៀង​ និង​អ្នក​លេង​ហ្គីតា​ផងដែរ។​តាំង​ចិត្ត​ចែក​រំលែក​បទ​ពិសោធន៍​ជិវិត​ និង​ការ​អត់ធ្មត់​ក្នុង​នាម​ជា​សិល្បៈករ​ និង​ពួកគេ។

បន្ទាប់នេះ សូមរីករាយទស្សនាវីដេអូឯកសារ «ជីវិត៣តន្ត្រីតែមួយ»៖

Share.