សារព័ត៌មានត្រយងទទួលដំណឹងមកថា អ្នកអង្គម្ចាស់ នរោត្តម រស្មី ខែមុន្នី និងត្រូវជ្រើសរើសដើរតួជា តួអង្គឯកក្នុងខ្សែភាពយន្តហូលីវូដថ្មីមួយ នៅសហរដ្ឋអាមេរិចដែលជាការសម្ដែងជាតួអង្គឯកលើកដំបូងរបស់អ្នកអង្គម្ចាស់។

តាមការចេញផ្សាយរបស់សារព័ត៌មាន Variety បានឱ្យដឹងថា អ្នកអង្គម្ចាស់នឹងចាប់ផ្ដើមថតខ្សែភាពយន្តនេះចាប់ពីខែក្រោយនេះទៅ គឺខែមិថុនា ឆ្នាំ២០២២ ដែលមានចំណងជើងថា «1660 Vine» ផលិតដោយផលិតកម្ម PhilmCo Media ។ នៅក្នុងខ្សែភាពយន្តថ្មីនេះក៏មានតារាបរទេសល្បីៗចូលរួមសម្ដែងផងដែរ ដែលរួមមានតារា TikTok Cheryl Porter និង Chris Olsen និង “American Idol” alum Pia Toscano ។

ភាពយន្តថ្មីមួយនេះ ត្រូវបានដឹងនាំសម្ដែងដោយ អ្នកដឹកនាំរឿងនាង Patricia McGregor ពីរឿង “Skeleton Crew” របស់ Geffen Playhouse។ ចំពោះស្គ្រីបភាពយន្តត្រូវបានសរសេរដោយលោកJackson Prince ដែលជាកូនប្រុសរបស់ Jonathan Prince ។ បទចម្រៀងប្រកបភាពយន្ត ​និពន្ធ​ដោយ David Lawrence និង Faye Greenberg ដែល​គេ​ស្គាល់​ថា ជាក្រុមការងារសម្រាប់​រឿង “Stick to the Status Quo” និងភាពយន្ត “High School Musical” ផងដែរ។

គួរបញ្ចាក់ថា អ្នកអម្ចាស់ នរោត្តម រស្មី ខែមុន្នី គឺជាបុត្រានៃសម្ដេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិង ឯកឧត្តម កែវ ពុទ្ធរស្មី ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិង ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ៕

Share.