ក្រុម​បាល់ទាត់​ទាំង​ផ្នែក​បុរសវៀតណាម ដណ្តើមបានមេដាយមាស ក្រោយយកឈ្នះ ថៃ ក្នុងលទ្ធផល ១-០ នាព្រឹត្តិការណ៍កីឡា សុីហ្គេមលើកទី៣១ ឆ្នាំ២០២២ កាលពីយប់ថ្ងៃអាទិត្យ ទី២៣ ខែឧសភា ម្សិលមិញនេះ។

ខណ:ក្រុមជម្រើសជាតិឥណ្ឌូនេសុី ទទួលបានចំណាត់ថ្នាក់លេខ៣បានមេដាយសំរឹទ្ធ ក្រោយយកឈ្នះម៉ាឡេសុី ដោយបាល់កាត់សេចក្តី១១ម៉ែត្រ ៤-៣ បន្ទាប់ពីស្មើគ្នា ១-១ ក្នុងម៉ោងធម្មតា និងម៉ោងបន្ថែម១៥នាទី២ដង។

ខណ:ក្រុម​បាល់ទាត់​ទាំង​ផ្នែកនារីវៀតណាម ក៏មិនខុសពីបុរសឡើយ ដោយដណ្តើមបានមេដាយមាស ក្រោយយកឈ្នះក្រុមនារីថៃ ក្នុងលទ្ធផល ១-០ ដូចគ្នាកាលពីថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០២២។ ចំណែកឯក្រុមបាល់ទាត់នារីហ្វីលីពីន ទទួលបានមេដាយសំរឹទ្ធ បន្ទាប់ពីយកឈ្នះមីយ៉ាន់ម៉ា ២-១ វគ្គដណ្តើមយកលេខ៣៕

Share.