យ៉ាងហោចមនុស្ស៩នាក់ បានស្លាប់ និង៣៣នាក់ផ្សេងទៀត កំពុងសង្គ្រោះនៅមន្ទីរពេទ្យ ក្រោយពីជនរងគ្រោះទាំងនោះ បានចូលរួមពិធីបុណ្យសពមួយ នៅក្នុងភូមិធ្នង់ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត កាលថ្ងៃទី២១ ខែឧសភា ២០២១។

មជ្ឈដ្ឋាននានា បានដាក់ការសង្ស័យជាបឋម នៃការស្លាប់ និងការឈឺជាបន្ដបន្ទាប់នេះ ទៅលើការពុលស្រាស អំឡុងពួកគេបានជួបជុំ និងបានហូបស្រា ក្នុងពិធីបុណ្យសព ខាងលើនេះ។

ប្រភពពីសមត្ថកិច្ចខេត្តកំពត បានឲ្យដឹងថា សមត្ថកិច្ច និងមន្ត្រីជំនាញកំពុងដុតដៃដុតជើងស្រាវជ្រាវជុំវិញបញ្ហានេះ ដោយមន្រ្តីជំនាញបានយកស្រាស ដែលសល់ពីពួកគាត់ពិសា ទៅធ្វើការពិសោធន៍។ លទ្ធផលយ៉ាងណានឹងចុះទៅត្រួតពិនិត្យតាមបណ្តាហាងបិតស្រាសជាបន្តទៀត៕

Telegram-Troryorng
https://t.me/troryorngmedia

Share.