នេះ​គឺជា​ទង្វើ​មួយ​ដ៏​ល្អ​ប្រពៃ​សម្រាប់​មិត្ត​សិល្បករ​នៅ​ពេល​មាន​ទុក្ខ​លំបាក​តែងតែ​ជួយ​យក​អាសារ​និង​រំលែកទុក្ខ​គ្នា តួ​យ៉ាង​ដូច​ជា​ប្រុស​ស្អាត​ ខាត់​ វ៉ៃហាំង បាន​បណ្ដើរ​ដៃ​គូ​សំណព្វ​ចិត្ត​របស់​ខ្លួន​គឺ​ កញ្ញា ស៊ីន​ យូប៊ីន​ ​ទៅ​ចូលរួម​ពិធីបុណ្យសព​៧​ថ្ងៃ​របស់​លោក​ឪពុក​និង​អ្នក​ម្ដាយ​របស់​កញ្ញា សុវត្ថិឌី ធារីកា ដែល​បាន​រៀបចំ​ឡើង​នៅ​គេហដ្ឋាន​ក្នុង​បុរីឡាយគង់​​ចំការ​ដូង​។

នៅ​ក្នុង​វេលា​ដ៏​ក្រៀមក្រំ​បែប​នេះ​ទឹក​ចិត្ត​និង​ការ​ចូលរួម​គឺជា​កម្លាំង​ចិត្ត​យ៉ាង​ខ្លាំង​សម្រាប់​គ្រួសារ​ដែល​កំពុង​តែ​បាត់​បង់​បង្គោលនិង​បង្អែក​ដូច​ជា​ប្អូន​ស្រី​ សុវត្ថិឌី ធារីកា កំពុង​តែ​ប្រឈម​មុខន​និង​ជួប​ប្រទះ​នា​ខណៈ​នេះ​។ នៅ​ក្នុង​ផុស​ដែល​បង្ហោះ​លើ​ផេក​របស់​លោក​ ខាត់ វ៉ៃ​ហាំង​ ក្រៅ​ពី​តារា​ទាំង​ពីរ​នេះ​ហើយ​ក៏​នៅ​មាន​មិត្ត​សិល្បករ​ជា​ច្រើន​ទៀត​ដែរ​ដែល​បាន​ចូលរួម​ក្នុង​ពិធីបុណ្យ​នា​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០២២ ម្សិលមិញ​នេះ​។

តារា​ដែល​មាន​វត្តមាន​នៅ​ក្នុង​ពិធីបុណ្យ​មើល​ឃើញ​តាម​រយៈ​រូបភាព​បង្ហោះ​របស់ ខាត់ វ៉ៃ​ហាំង មាន​ដូច​ជា​៖ អ្នក​នាង​ យុគ​ ចិន្តា អ្នក​នាង​ សូដា នីតា អ្នក​នាង ប៉េងប៉ោង និង​ កញ្ញា​ ស៊ូ ស៊ីរីកា ព្រមទាំង​តារា​ជាច្រើន​រូប​ទៀត​…។

Share.