កូរ៉េខាង​ត្បូង​ – តារា​ចម្រៀង​ក្រុម​ ​Brave Girls នាង​ Yoo Jung បាន​សារ​ភាព​នៅ​ក្នុង​កម្មវិធីមួយ​ដែល​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ថា​ នាង​ធ្លាប់​ត្រូវ​គេ​ហៅ​ថា​ស្រីកាជ្រូក​ និង​ខ្លះ​ទៀត​ថែម​ទាំង​គំរាម​​ចង់​សម្លាប់​នាង​ទៀត​ផង​។

នៅ​ក្នុង​កម្មវិធី​ «I Want To Diet» នាង Go Eun-ah និង​សមាជិក​Brave Girls នាង​ Yoo Jung បាន​បង្ហើប​ឱ្យ​សាធារណជន​បាន​​ដឹង​​ពី​​ទុក្ខ​លំបាកនិង​ភាព​ជូរចត់​​របស់​ខ្លួន​​ដោយ​ត្រូវ​ទ្រាំទ្រ​នឹង​មតិ​រិះគន់​​ជា​ច្រើន​។

នៅ​ក្នុង​កម្មវិធី​ «I Want To Diet» ភាគ​ទី​៣​ដែល​មាន​សមាជិក​ Khim Shin Young និង​សមាជិក​៦​រូប​ផ្សេង​ទៀត​និយាយ​ពី​បទ​ពិសោធ​ផ្សេងៗ​ដែល​ខ្លួន​បាន​ជួប​ប្រទះ​ ពិសេស​រឿង​រ៉ាវ​ឈឺចាប់​ជាច្រើន​ ព្រម​ទាំង​ឧបសគ្គ​​នានា​ដែល​តារា​ៗ​ត្រូវ​ប្រឈម​ និង​ជួប​ប្រទះ​។ នៅ​ក្នុង​កម្មវិធី​នេះ​អ្នក​ទស្សនា​កាន់​តែ​មាន​ការ​ងឿង​ឆ្ងល់​ខ្លាំង​ឡើង​នៅ​ពេល​ដែល​ភ្ញៀវ​កិត្តិយស​បាន​រឿង​ឈឺចាប់​របស់​ខ្លួន​ដោយ​គ្មាន​លាក់បាំង​។

ខណៈ​និយាយ​ពី​រឿង​តម​អាហារ​និង​មតិ​រិះគន់​ជា​ច្រើន​នោះ​ Yoo Jung បាន​និយាយ​ថា​៖​ «មាន​មនុស្ស​អនាមិក​ម្នាក់​បាន​ខមមិន​ថា​ឱ្យ​ខ្ញុំ​ ដូច្នេះ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ឈប់​ធ្វើ​ជា​តារា​ចម្រៀង​បន្ត​ទៀត​ ប៉ុន្តែ​ក្រោយ​មក​ខ្ញុំ​ស្រាប់​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​» នាង​បាន​បន្ត​ថា​៖ «ពួក​គេ​ហៅ​ខ្ញុំ​ថាស្រី​កាជ្រូក​ហើយ​មាន​អ្នក​ខ្លះ​ថែម​ទាំង​ផ្ញើសារ​មក​គំរាម​ថា​ចង់​សម្លាប់​ខ្ញុំ​ទៀត​»

រឿង​រ៉ាវ​របស់​ Yoo Jung នេះ​កើត​ឡើង​នៅ​ក្រោយ​ពេល​ដែល​ Ko Eun Ah បាន​សារភាព​ថា​៖ «ខ្ញុំ​បាន​ចាប់​ផ្ដើម​ប្រឡូក​ចូល​សិល្បៈ​តាំង​ពី​ចូល​វិទ្យាល័យ​ឆ្នាំ​ដំបូង​ហើយ​ត្រូវ​រង​គ្រោះ​ដោយ​សារ​តែ​ពាក្យ​រិះគន់​ដោយ​សារ​មុខ​មាត់។ ខ្ញុំ​បាន​តម​អាហារ​ខ្លាំង​ដោយ​សារ​តែ​ជំងឺ​ស្ត្រេស​ ហើយ​កាលណោះ​ខ្ញុំ​ស្លៀក​ពាក់​សំលៀក​បំពាក់​ក្មេង​អាយុ​៧​ទៅ​៨​ឆ្នាំ​។Ko Eun Ah បាន​និយាយ​ពី​ពាក្យ​ Comment ដែល​នាង​ត្រូវ​ជួប​ប្រទះ​ក្រោយ​នាង​ចាប់​ផ្ដើម​ធ្វើ Youtube និង​បន្ទាប់​ពី​នា​ងបាន​សំរាក​ពី​អាជីព​សិល្បៈ​ចំនួន​២​ឆ្នាំ​ដោយ​សារ​តែ​បញ្ហា​ជំងឺ​ Stress និង​ជំងឺ​ ភ័យខ្លាច​។ ​Ko Eun Ah និយាយ​ថា​នាង​ព្យាយាម​មិន​ខ្វល់​ ប៉ុន្តែ​ចិត្ត​នាង​​នៅ​តែ​ឈឺចាប់​ជានិច្ច។ ចុង​ក្រោយ​នាង​បាន​ជូត​ទឹក​ភ្នែក​និ​ង​​និយាយ​ពាក្យ​សុំ​ទោស​នៅ​ក្នុង​ចិត្ត​ទៅ​កាន់​ប្អូន​ប្រុស​របស់​នាង​ Mir នា​ខណៈ​នោះ​៕

ប្រភព៖ kbizoom

.

Share.