ហាណូយ៖ នៅថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០២២ សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF Suzuki Cup) ប្រកាសពីជំពូកថ្មីដ៏គួរឱ្យរំភើបមួយសម្រាប់ព្រឹត្តិការណ៍ AFF Championship ជាមួយនឹងក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក និងឧបករណ៍អគ្គិសនីដែលរួមបញ្ចូលគ្នាឈានមុខគេលើពិភពលោក Mitsubishi Electric ដែលត្រូវបានតែងតាំងជាអ្នកឧបត្ថម្ភចំណងជើងថ្មីនៃព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ។

ដូច្នេះចាប់ពីពេលនេះទៅ AFF Suzuki Cup នឹងប្ដូរឈ្មោះផ្លូវការទៅជា AFF Mitsubishi Electric Cup វិញចាប់ពីឆ្នាំ២០២២នេះតទៅ ក្រោយពី AFF ទទួលបានបានម្ចាស់ឧបត្ថមធំថ្មីពីក្រុមហ៊ុន Mitsubishi Electric៕

Share.