បន្ទាប់​ពី​មាន​ការ​ជ្រោមជ្រែង​និង​ខ្នះខ្នែង​ពី​បងប្អូន​ប្រជាជន​មីយ៉ាន់ម៉ា​រស់​នៅ​សហរដ្ឋ​អាមេរិក​កញ្ញា​ Thunzar Wint Lwin បវរកញ្ញា​ចក្រវាឡ​ មីយ៉ាន់ម៉ា​បាន​សិទ្ធ​​ជ្រក​កោន​នៅ​សហរដ្ឋ​អាមេរិក​ហើយ​។

សូមចុចអាន៖ កា​សែត​បរទេស​ ចាត់​ទុក​សកម្មភាព ​MU មីយ៉ាន់ម៉ា​​ជា​ទង្វើ​​មួយ​មិន​ធ្លាប់​មាន​បវរកញ្ញា​រូបណា​ធ្លាប់​ធ្វើ​ពី​មុន

កញ្ញា​ Thunzar Wint Lwin បាន​ទទួល​សិទ្ធិ​ឱ្យ​ជ្រកកោន​នៅ​សហរដ្ឋ​អាមេរិក​ដោយ​សារ​តែ​​កញ្ញា​ត្រូវ​បាន​រដ្ឋាភិបាល​ដែល​គ្របគ្រង​ដោយ​របប​យោធា​បាន​ចេញ​ដី​ការ​ចាប់​ខ្លួន​នាង​។​ ​មូល​ហេតុ​ដែល​ឈាន​ដល់​កាថរ​ចាប់​បវរកញ្ញា​រូប​នេះ​ព្រោះ​​បាន​លើក​ពាក្យ​ថា​ «Pray For Myanmar» ​ដើម្បី​ជា​សំឡេង​មួយ​ឱ្យ​អន្តរជាតិ​លូកដៃ​ជួយ​ដោះស្រាយ​វិបត្តិ​និង​វិវាទ​ ​នយោបាយ​នៅ​ក្នុង​ប្រទេស​កំណើត​របស់​កញ្ញា​ កាល​ពី​ថ្ងៃ​ប្រកួត​ Miss Universe 2020 វគ្គ​​ឈុត​តំណាង​ជាតិ​ នា​ថ្ងៃ​​ទី​១៣​ ខែ​ ឧសភា ឆ្នាំ​២០២០​ កន្លង​ទៅ ជាង​នោះ​ទៀត​កញ្ញា​ក៏​ជា​សកម្មជន​ដ៏​សកម្មភាព​រូប​ ដែល​បាន​ចេញ​មុខ​ប្រឆាំង​តវ៉ា​ និង ​ធ្វើ​បាតុកម្ម​មិន​គាំទ្រ​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​។

ក្រោយ​ពី​បាន​សិទ្ធិ​ជ្រក​កោន​នៅ​ទីនោះ​ហើយ​កញ្ញា​ Thunzar Wint Lwin ក៏​បាន​ធ្វើ​ការ​ងារ​ជា​អ្នកម៉ូដែល​នៅ​ទីក្រុង​ New York សហរដ្ឋ​អាមេរិក​ផង​ដែរ​។

ដំណឹង​ដ៏​រីករាយ​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​​និង​មហាជន​ដែល​មាន​ក្ដី​ព្រួយ​បារម្ភ​ពី​វាសនា​និង​អនាគត​របស់​កញ្ញា​រូប​នេះ​ចូលរួម​អបអរ​សាទរ​និង​រំភើប​យ៉ាង​ក្រៃ​លែង​៕

Telegram-Troryorng
Share.