កូនកាត់ខ្មែរ-អាមេរិក Davy Armstrong គឺជាកីឡាករបាល់ទាត់ដំបូងគេដែលធ្លាប់លេងនៅលីគកំពូលរបស់សហរដ្ឋអាមេរិក Major League Soccer ក្នុងក្រុម Colorado Rapids បច្ចុប្បន្នប្រកបអាជីពជាអ្នកពន្លត់អគ្គីភ័យ នៅរដ្ឋ Colorado ដោយសារបញ្ហារបួសដាច់សរសៃជង្គង់ ACL។

Davy Armstrong បាន​កើត​នៅរដ្ឋ Colorado មានកម្ពស់១.៨០ម៉ែត្រ លេងតំណែងជាខ្សែបម្រើការពារ ដោយ​មាន​ឪពុក​ជាជនជាតិខ្មែរ ហើយបាន​ចាប់​ផ្តើម​ចូល​លេង​បាល់​ទាត់ដំបូងនៅថ្នាលយុវ​ជន​របស់​ក្លិប Colorado Rapids ចាប់​ពី​ឆ្នាំ​២០០៧-២០១០។

លុះដល់ឆ្នាំ ២០១០ Davy Armstrong បាន​ក្លាយ​ជា​កីឡាករ​ខ្មែរដំបូងគេ​ដែល​បាន​អភិវឌ្ឍ​ខ្លួន​ចូល​ទៅ​លេង​ក្នុង​ឈុត​ធំ​ របស់ក្រុម Colorado Rapids នៃ​ក្រប​ខណ្ឌ​កំពូល Major League Soccer របស់​អាមេរិក។ ព្រមទាំងជួយឲ្យក្រុមឈ្នះពាន​រង្វាន់ Eastern Conference Championship និង MLS Cup ជាដើម។

នៅដើមឆ្នាំ ២០១១ Davy Armstrong ក៏ធ្លាប់ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កំណត់ថាជាកីឡាករខ្មែរ ដែលអាចចូលរួមក្រុមជម្រើសជាតិកម្ពុជា ព្រោះគាត់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ជាពិសេសមានឪពុកជាជនជាតិខ្មែរស្រាប់។ ប៉ុន្តែគ្រប់យ៉ាងត្រូវបានប្តូរផ្លាស់ដោយសារ Davy រងរបួសដាច់សរសៃជង្គង់ ACL៕

Share.