ក្នុង​ប្រវត្តិសាស្រ្ត​របស់​កីឡា​ស៊ីហ្គេម មាន​អ្នក​ហែលទឹក​ជនជាតិ​សិង្ហបុរី​ម្នាក់​រក​បាន​មេដាយ​ច្រើន​ជាង​គេ គឺ​រហូត​ដល់​៥៥គ្រឿង​ម្នាក់​ឯង ខណៈ​គិត​ត្រឹម​ស៊ីហ្គេម​លើក​ទី៣១ ថ្មីៗនេះ​បាន​បញ្ចប់​ទៅ​ហើយ​ប៉ុន្តែ​នៅ​មិនទាន់​មាន​អ្នក​បំបែក​នៅ​ឡើយ​នោះ​ទេ។

កីឡាការិនី Joscelin Yeo

អ្នក​ឈ្នះ​មេដាយ​ច្រើន​ជាង​គេ​រូប​នោះ​មាន​ឈ្មោះ Joscelin Yeo ចូល​ប្រកួត​នៅ​ក្នុង​ស៊ីហ្គេម​ចន្លោះ​ឆ្នាំ​១៩៩១​ដល់​២០០៥ ខណៈ​មេដាយ​ដែល​ឈ្នះ​ទាំង​អស់​មាន​មេដាយ​មាស ៤០គ្រឿង មេដាយ​ប្រាក់១២ គ្រឿង និង​មេដាយ​សំរឹទ្ធិ ៣គ្រឿង។

កំណត់ត្រា​នេះ​តាម​ពី​ក្រោយ​ដោយ​កីឡាករ​ហែល​ទឹក​ឥណ្ឌូណេស៊ី Richard Sam Bera ឈ្នះ​បាន​មេដាយ​មាស​២២គ្រឿង ប្រាក់​១៤គ្រឿង និង​សំរឹទ្ធិ​៩គ្រឿង សរុប​៤៥គ្រឿង។ យ៉ាងណាក្តី​មិន​ខុស​ពី Joscelin Yeo បុរស​រូប​នេះ​បាន​ចូល​និវត្តន៍​ដូចគ្នា គឺ​នោ​ឆ្នាំ​២០០៧ ក្រោយ​ជួយ​ក្រុម​ជម្រើស​ជាតិ​ពី​ឆ្នាំ​១៩៨៧មក។

សូម​បញ្ជាក់​ថា​គិត​ពី​បង្កើត​ឡើង​ដំបូង​ដល់​បច្ចុប្បន្ន ព្រឹត្តិការ​កីឡា​ស៊ីហ្គេម​បាន​ចែក​មេដាយ​ដល់​អត្តពលិក​ចំនួន​៣០៧៩០គ្រឿង ដោយ​ក្នុង​នោះ​មេដាយ​មាស ៩៥៦៦គ្រឿង មេដាយ​ប្រាក់ ៩៤៩៨គ្រឿង និង​មេដាយ​សំរឹទ្ធិ ១១៧២៦គ្រឿង៕

Share.