មុននេះបន្តិចសារព័ត៌មានត្រយងបានទទួលដំណឹងមកថា ស្ថាប័ន MGC បានបង្ហាញមកុដមាសដ៏ថ្មីសន្លាង សម្រាប់ប្រគល់ និងបំពាក់ជូន កញ្ញា អែម គុនថង ក្នុងការទទួលតួនាទីជា Miss Global Cambodia 2022 តំណាងឱ្យកម្ពុជាចេញទៅប្រកួតនៅ​នៅ​កោះ​បាលី​ ប្រទេស​ឥណ្ឌូនេស៊ី​។

បើការបង្ហោះទាំងស្រុងចេញពីហ្វេសប៊ុកផេកផ្លូវការ Miss Grand Cambodia បានរៀបរាប់ថា ៖ «ស្វាគមន៍សមាជិកថ្មី 👑 នេះជាមកុដមាសដ៏ល្អឯកថ្មីសម្រាប់ 2nd Runner Up – Miss Grand Cambodia 2021 សម្រាប់តំណែងថ្មីជា Miss Global Cambodia 2022 មកុដមាសមួយនេះនឹងត្រូវបំពាក់ជូនកញ្ញា អែម គុនថង ក្នុងពេលឆាប់ៗនេះ ។ យើងយកចិត្តទុកដាក់លើគុណភាពនិងប្រណិតភាពបំផុត #MissGrandCambodia2022 #Cambodia »។

ឯម គុន​ថង គឺជា​ Miss Global Cambodia 2022 ដែល​ជ្រើសរើស​ដោយ​ក្រុមហ៊ុន​មហាហង្ស​ដើម្បី​ចេញ​ទៅ​ប្រកួត​តំណាង​ព្រះរាជាណាចក្រកម្ពុជា​នៅ​កោះ​បាលី​ ប្រទេស​ឥណ្ឌូនេស៊ី​។ សម្រាប់​ប្រិយមិត្ត​អ្នក​ស្នេហា​កម្មវិធី​ប្រកួត​សម្រស់​ Miss Global 2022 នេះ​អាច​ចូលរួម​បោះ​ឆ្នោត​ដើម្បី​ជួយ​ឱ្យ​បេក្ខនារី​ ឯម​ គុនថង បាន​ឈាន​ចូលដល់​វគ្គ​កំពូល​ Top 10 ដោយ​​លោក​អ្នក​គ្រាន់​តែ​ចុច​លើ​ Link ខាង​ក្រោម​នេះ​រួច​បំពេញ​ឈ្មោះ ​និង ​Email ជាការស្រេច​។

Link: Vote – Miss Global Organization

អត្ថបទពាក់ព័ន្ធ​៖

ឯម គុន​ថង​ ​​មិន​សុខ​ចិត្ត​និយាយ​ខ្លាំងៗ​​ដាក់អ្នក​ថា​ឱ្យ​ខ្លួន​ទៅ​ប្រកួត​​ជំនួស​គេ​​!

ស្រីស្អាត ឯម គុនថង ប្រាប់មូលហេតុពិសេសមួយ ដែលធ្វើឱ្យខ្លួនចង់សម្ដែងជាតួកាចឆ្នាស់!

តារា​ ១០​ ដួង​ ​ប្រជែង​សម្រស់​បង្អួត​រាង​ក្នុង​ឈុត​ប៊ិគីនី​ពុះ​កញ្ជ្រោល​បណ្ដាញ​សង្គម​

Share.