យោងតាមលិខិតផ្លូវការមួយដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ប្រទេសចិន បានឲ្យដឹងថាក្លិបបាល់ទាត់ Chongqing Liangjiang Athletic ​ប្រកាសរំសាយ បន្ទាប់​ពី​ជួប​បញ្ហា​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ។

ក្លិបបាល់ទាត់ Chongqing Liangjiang Athletic (ពីមុនគេស្គាល់ថា Chongqing Dangdai) ដែលប្រកាសដកខ្លួនចេញពីលីគកំពូលបាល់ទាត់ចិន (Chinese Super League) កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ត្រូវបានគេរាយការណ៍ថាខិតជិតក្នុងការចុះហត្ថលេខាខ្សែបម្រើ Andres Iniesta កាលពីឆ្នាំ ២០១៨ ប៉ុន្តែត្រូវបានក្លិប Vissel Kobe របស់ជប៉ុន ចុះហត្ថលេខាបានមុន៕

Share.