ថៃ​ – អតីត​វេជ្ជបណ្ឌិត​ផ្នែក​វះកាត់​ម្នាក់​នេះ​នៅ​តែ​តាមដាន​រឿង​ក្ដី​ តេងម៉ូ ​និដា តារា​សម្ដែង​ល្បី​ដែល​បាន​ស្លា.ប់​ព្រោះ​​​ធ្លាក់​អូប័រ​ កណ្ដាល​ទន្លេ​ចៅផាយ៉ា​ កាល​ពី​ថ្ងៃ​ទី​២៤ ខែកុម្ភៈ​ កន្លងទៅ​​។ ​ឈាន​មក​ដល់​ថ្ងៃ​ទី​២៤ ខែ​ឧសភា ថ្ងៃ​បូជា​សព​របស់​តេងម៉ូ លោក​វេជ្ជបណ្ឌិត Tavatchai​ ក៏​នៅ​តែ​មិ​ន​អស់​ចិត្ត​ហើយ​ចេញ​មក​ទាមទារ​រក​យុត្តិធម៌​ឱ្យ​តេងម៉ូ​ ដោយ​ម្ដង​នេះ​លោក​បាន​ផ្ដាំ​ផ្ញើ​ទៅ​ដល់​នាយករដ្ឋ​មន្ត្រី​ថៃ​ លោក​ប្រាយុទ្ធ​ ចាន់​អូចា​ វិញ​ម្ដង​ ដោយ​សុំ​ឱ្យ​លោក​ប្រាយុទ្ធ​ ជួយ​រឿង​ក្ដី​ តេងម៉ូ តាមទាមទារ​រក​យុត្តិធម៌​ជូន​ប្រជាជន​។

អតីតវេជ្ជបណ្ឌិត​បាន​ចេញ​មក​បង្ហោះ​ Post ចាស់​ ដែលលោក​បាន​បង្ហោះ​ជា​ Post ធ្លាប់​បាន​សួរ​ទៅ​លោក​ ប្រាយុទ្ធ​ ចាន់អូចា នាយករដ្ឋ​មន្ត្រី​ថៃ​ នៅ​លើ​ហ្វេសប៊ុក​ Tavatchai Kanchanarin ដោយ​សារ​សរសេរ​ផ្ដាំ​ទៅ​លោក​នាយក​រដ្ឋ​មន្ត្រី​ទាក់ទង​នឹង​រឿង​ក្ដី​ងតេងម៉ូ​ថា​៖

«ធ្លាប់​តែ​ចាប់​ដៃ​គ្នា​លើក​ទីបី​ តែ​មិនមាន​ឱកាស​លើក​ទី​បួន​នោះ​ឡើយ​ ព្រោះ​បើ​នៅ​បណ្ដោយ​ឱ្យ​ប្រព័ន្ធយុត្តិធម៌​ត្រូវ​គេ​លាក់បាំង​បាន​ទៅ​តាម​ស្ដង់​ដារ​ទៅ​តាម​ឋានៈ​ ប្រជាជន​ច្បាស់​ជា​ក្រោក​ឡើង​ប្រឆាំង​»

ក្រៅ​ពី​នេះ​លោក​ Tavatchai Kanchanarin អតីត​វេជ្ជបណ្ឌិត​​ផ្នែក​វះកាត់​បាន​បង្ហោះ​ឃ្លីប​ថា​ «ភាគ​៤​ ការ​វះកាត់​សាកសព​» ដោយ​បង្ហោះ​ខមមិន​នៅ​ក្នុង​ផុស​នោះ​ទៀត​ថា​ «បើ​នៅ​តែ​មិន​ព្រម​ទទួល​ស្គាល់​ថា​ ជាការ​បោក​ប្រាស់​ប្រជាជន​ ជួយ​ធ្វើ​ជា​ Version ភាសា​អង់គ្លេស​ដើម្បី​ឱ្យ​ប្រជាជន​ទូទាំង​ពិភពលោក​គេ​ជួយ​ពិចារណា​»

ភាពក្លាហាន​និង​ត្រង់​ទៅ​ត្រង់​មក​របស់​លោក​វេជ្ជបណ្ឌិត​បាន​ធ្វើ​ឱ្យ​មហាជន​មាន​ការ​ចាប់​អារម្មណ៍​និង​សរសើរ​ច្រើន​ដូច​ជា​៖ «លោក​គ្រូ​ពេទ្យ​ស៊ូៗ​ខ្ញុំ​សុំ​ជា​កម្លាំង​ចិត្ត​ឱ្យ​ណា​», «នៅ​សង្ឃឹម​ទៀត​ឬ?មើល​តែ​ក្ដី​មុន​ជា​ឧទាហរណ៍​ទៅ​លោក​គ្រូ​», «រឿង​ក្ដី​នេះ​មាន​ឥទ្ធិពល​ចំពោះ​យុវជន​សម័យ​ថ្មី​ដែល​ជា​កម្លាំង​ជំរុញ​ប្រទេស​ជាតិ​ទៅ​ថ្ងៃ​អនាគត​ ព្រោះ​ទាក់ទង​នឹង​គ្រប់​ស្ថាប័នពាក់ព័ន្ធ​ តើ​​នឹង​មាន​ថ្នាក់​ដឹកនាំ​ប្រទេស​ថៃ​រូប​ណា​មើល​ឃើញ​បញ្ហា​នេះ​ខ្លះ​????»

ខាង​លើ​នេះ​គ្រាន់​តែ​ជា​មតិ​លើក​ឡើង​របស់​សាធារណជន​ដែល​ជា​អ្នក​គាំទ្រ​ចំពោះ​អ្វី​ដែល​លោក​វេជ្ជបណ្ឌិត​លើក​ឡើង​ ចំណែក​លោក​នាយករដ្ឋមន្ត្រី​ ប្រាយុទ្ធ​ ចាន់​អូចា មិន​មាន​ការ​ឆ្លើយ​អ្វី​នោះ​ឡើយ​៕

ប្រភព៖ komchadluek.net

 

Share.