រដ្ឋបាលខេត្តកោះកុង បានប្រកាសថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះថា គិតចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៤ខែឧសភានេះ ដោយប្រើតេស្តរហ័ស អាជ្ញាធរបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ លើប្រជាពលរដ្ឋសរុប ៦៣នាក់។

អ្នកឆ្លងកូវីដ១៩ថ្មីទាំងនោះ គឺជាអ្នករស់នៅក្នុងឃុំ បឹងព្រាវនិងឃុំដងពែង ស្រុកស្រែអំបិលទាំងអស់៕

Share.