នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២២នេះ សារព័ត៌មានត្រយងបានទទួលដំណឹងមកថា នៅពេលនេះ ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ កាន់តែទ្រុតទ្រោម សុខភាពដុនដាប ធ្លាក់ខ្លួនឈឺធ្ងន់មែនទែនហើយ រហូតចូលសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យរុស្ស៊ី។ តាមប្រភពបានអះអាងថា លោកតា គង់ ណៃ មានជំងឺសួត ទឹកនោមផ្អែម និងបាត់ការចងចាំអស់ ៨០ ភាគរយហើយ។

តាមការបង្ហោះទាំងស្រុងរបស់តារាចម្រៀង សុន ស្រីពេជ្រ បានរៀបរាប់ថា ៖ «សូមសប្បុរសជន ទាំងក្នុងនិងក្រៅប្រទេស សូមមេត្តាជួយលោកអ៊ំ ព្រឹទ្ធាចារ្យកោសល្យវោហារ គឺលោកតា គង់ ណៃ ផង 🥺 ឥឡូវគាត់មានជំងឺសួត ទឹកនោមផ្អែម និងភ្លេចភ្លាំងអត់ចាំនូវការនិយាយ (បាត់ការចងចាំ) 80% បច្ចុប្បន្នលោកតាមកព្យាបាលជំងឺនៅមន្ទីរពេទ្យរុស្ស៊ី ភ្នំពេញ យប់ម្សិលមិញនេះ! 🙏🏻💜🌹 លក្ខណៈគ្រួសារ ៖ បច្ចុប្បន្នវីរៈសិល្បករ លោកតា គង់ ណៃ មានអាយុ ៧៧ឆ្នាំ ភរិយា លោកយាយ រាត់ ឆេន អាយុ ៨០ឆ្នាំ កើតនៅភូមិ ដូង ឃុំ ស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត បើសិនជាបងប្អូនសប្បុរសជន ឬសប្បុរសធម៌ទាំងអស់ចង់ជួយជាថវិកាឬឧបករណ៍ប្រើប្រាស់ សូមផ្ញើថវិកាតាម ABA : 000558440 (Kong samay) ឬក៏ទាក់ទងកូនប្រុសគាត់តាមរយៈលេខទូរស័ព្ទខាងក្រោម ៖ 096 444 7654 (Kong samay) 088 232 1831 012 664 206 »។

គេនៅចាំបានថា នាថ្ងៃទី ៨ខែឧសភា កន្លងមកនេះ លោកព្រឹទ្ធាចារ្យកោសល្យវោហារសិល្បករចាប៉ីដងវែង គង់ ណៃ បានសម្រាកព្យាបាលជំងឹនៅមន្ទីរពេទ្យក្នុងខេត្តកំពត នៅពេលនោះស្ថានភាពសុខភាពលោកចុះខ្សោយមែនទែន រហូតមកទល់ពេលនេះលោកបានមកបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី។ យ៉ាងណាមិញ មហាជនអ្នកគាំទ្រ និងសប្បុរសទាំងអស់ ប្រសិនបើមានទឹកចិត្តចាប់អារម្មណ៍ចង់ជួយដល់លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ អាចទាក់ទងទៅកាន់កូនប្រុសរបស់លោកផ្ទាល់ក៏បាន។

នេះជាហ្វេសប៊ុកកូនប្រុសលោកតា គង់ ណៃ ឈ្មោះ៖ Kong Samay

Share.