បាត់ដំបង៖ សមត្ថកិច្ចខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃ​ទី២​៣ ខែឧសភា ឆ្នាំ២០​២២ ចំណុចអណ្តូងកន្ទួត ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

លោកវរសេនី​យ៍​ឯក​ សុខ​ និមល​ នា​យ​កា​រិ​យាល័យនគរបាលប្រឆាំងគ្រឿងញៀ​នបាន​ដឹកនាំកម្លាំងក្នុងការិ​យាល័យ សហ​ការជាមួយកម្លាំងក្រុមអន្តរាគមន៍ប្រឆាំ​ងបទ​ល្មើស នៃស្នងការដ្ឋាន​នគរ​បាលខេត្តបាត់ដំបង ចាប់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនបានម្នាក់ តាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៩៦ត.ព្រ ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ​២០២២ របស់លោ​ក ឆ វីរៈ ចៅក្រមស៊ើបសួរ នៃសាលា​ដំបូងខេត្តបាត់ដំ​បង។ ជាប់ចោទពីបទជួ​ញ​ដូរដោយខុសច្បាប់នូវសារធាតុ​ញៀន ប្រព្រឹ​ត្តនៅ ចំណុចអណ្តូងកន្ទួត ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាលពីអំឡុងខែកក្កដា និងខែកញ្ញ ឆ្នាំ២០២១។

តាមស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ​ យន់ ភារុណ ហៅ នួន ឬណុង ភេទប្រុ​ស​ អាយុ៣១ឆ្នាំ មានទីលំនៅភូមិគោរកា ឃុំដូនបា ស្រុកគាស់​ក្រ​ឡ ខេត្តបាត់ដំបង​។ បច្ចុប្បន្ន ជនត្រូវចោទត្រូវបានឃាត់ខ្លួន​ នឹងកំពុងរៀបចំសំណុំរឿ​ងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមនីតិវិធី៕

អត្ថបទ៖ ភ្នាក់ងាររាជធានី

Share.