តារា​ចម្រៀង​​ខេមរៈ សិរីមន្ត​បាន​ចេញ​មក​អរគុណ​អ្នក​គាំទ្រ​ដែល​បាន​ Follow ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​រហូត​ពេល​នេះ​មាន​ចំនួន​គ្រប់​ ២០០០០០០​ Follow​ers ដែល​ជា​ចំនួន​មួយ​ដ៏​ច្រើន​ ​ខណៈ​មាន​ត្រឹមតែ​ ​៩​ទំព័រ​ហ្វេសប៊ុក​ប៉ុណ្ណោះ​ដែល​លោក​ Following ​ត្រលប់​។

នៅ​ក្នុង​សំណេរ​អបអរ​និង​ថ្លែង​អំណរ​គុណ​ចំពោះ​អ្នក​គាំទ្រ​ដែល​ស្រលាញ់​ចូលចិត្ត​លោក​ លោក​បាន​បញ្ជាក់​ដែរ​ថា​លោក​សង្ឃឹម​ថា​ចំនួន​នេះ​នឹង​កើន​ឡើង​ជា​បន្ត​ទៅទៀត​។​

ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​តារា​ចម្រៀង​ ខេមរៈ សិរិមន្ត​ដែល​មាន​ Followers ចំនួន​ ​២​លាន​ បាន​ Following ត្រលប់​ទៅ​វិញ​តែ​ចំនួន​ ៩​ទំព័រ​ហ្វេសប៊ុក​ប៉ុណ្ណោះ ​ក្នុង​នោះ​មា​ន​៖ Rasmey Hang Meas, Ly Eang May, ទឹកអប់​ Or Brand-015 200 460, Mazda Cambodia, Khmer Release, RS Shop 2, Khemarak Srey Pov, Ith Julyna-អ៊ិត ជូលីណា, Or Brand។

សម្រាប់​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោក​ខេមរៈ សិរីមន្ត​ ក្រៅ​អំពី​តារា​ចម្រៀង​រូប​នេះ​ ​បង្កើត​ឡើង​ដើម្បី​ចែក​រំលែក​នូវ​ព័ត៌មាន​ផ្សេងៗ​​ពាក់ព័ន្ធ​ទាក់ទង​នឹង​សមិទ្ធផល​បទ​ចម្រៀង​ថ្មី​ៗ​របស់​លោក​ ​ជាមួយ​នឹង​អ្នក​គាំទ្រ​អ្នក​គាំទ្រ​ហើយ​នោះ​ ​​ជា​ពិសេស​ទីនោះ​ ​ក៏​ជា​​ទី​សម្រាប់​ធ្វើ​ការ​ជួយ​ផ្សព្វផ្សាយ​និង​ឃោសនា​ផលិតផល​ទឹក​អប់​​ រួម​ទាំង​​មុខ​ជំនួញ​ផ្សេងៗ​របស់​លោក​ផង​ដែរ​៕

Telegram-Troryorng
Share.