ក្រុមបាល់ទាត់វិសាខា បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ក្រោយយកឈ្នះព្រះខ័នរាជស្វាយរៀង ក្នុងលទ្ធផល ២-០ ក្នុងការប្រកួតពានរង្វាន់ខេមបូឌានលីគខាប់ ឆ្នាំ២០២២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃអង្គារ ទី២៤ ខែឧសភា ឆ្នាំ២០២២។

អំឡុងការប្រកួតនៅនាទី៨៩’ អ្នកចាំទីដៃទី១ អោម ឧត្តម ត្រូវបានលោកអាជ្ញាកណ្តាលផ្តល់កាតក្រហមបណ្តេញចេញពីការប្រកួត ក្រោយលោតបុកខ្សែប្រយុទ្ធ Paulo Victor ខណ:កីឡាករប្តូរចេញ-ចូល អស់បាត់ទៅហើយ ដូច្នេះលោក Conor Nestor សម្រេចដាក់ ខ្សែការពារ សឿយ វិសាល ដែលជាប្រធានក្រុមចាំទីជំនួស។

ចំពោះវគ្គផ្តាច់ព្រ័ត្រដណ្តើមជើងឯកខេមបូឌានលីគខាប់ ឆ្នាំ២០២២ រវាងភ្នំពេញក្រោន ប្រកួតជាមួយ វិសាខា ធ្វើឡើងនៅកីឡដ្ឋាន ស្មាត អ.អេស.អិន (Smart RSN) វេលាម៉ោងម៉ោង ៦:៣០ល្ងាច នាថ្ងៃសៅរ៍ ទី២៨ ខែឧសភា ឆ្នាំ២០២២៕

Share.