អគ្គិសនីកម្ពុជា បានជូនដំណឹងពីការដាច់ចរន្តអគ្គិសនី​ ពីអនុស្ថានីយទី២ (GS2-F3B) មូលហេតុដោយសារតែមានកម្មករសំណង់យកអន្ទាចងភ្ជាប់ជាមួយខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ធ្វើឱ្យស្រោមអ៊ីសូឡង់ដាច់រលាត់និងជ្រាបតង់ស្យុង ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ 

 ⁃ (១) ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ 

 ⁃ (២) ភូមិព្រែកតាឡុង ភូមិទួលរកា ភូមិទួលរកា៣សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ 

 ⁃ (៣) ភូមិព្រែកសំរោង សង្កាត់តាខ្មៅ សង្កាត់ដើមមៀន និងសង្កាត់ព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាល។

អគ្គិសនីកម្ពុជា បានជូនដំណឹងបន្ថែមថា ក្រុមការងារបច្ចេកទេសកំពុងធ្វើការពិនិត្យ និង ជួសជុលដើម្បីអាចភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត៕

ប្រភព៖ អគ្គិសនីកម្ពុជា

Share.