ខ្សែការពារស្លាប Alice Sombath កូនកាត់បារាំង-ឡាវ រួមចំណែកជួយឲ្យក្រុមបាល់ទាត់នារី Olympique Lyonnais Féminin បំបាក់ក្រុមអ្នកមានបុណ្យ FC Barcelona ក្នុងលទ្ធផល ៣-១ លើកពាន UEFA Champion League 2022។

Alice Sombath កើតនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០០៣ (អាយុ១៨ឆ្នាំ) មានឪពុក-ម្តាយ ជាជនជាតិឡាវ ប៉ុន្តែរស់នៅប្រទេសបារំាង។ Alice ចាប់ផ្តើមលេងបាល់ទាត់ដំបូងនៅឆ្នាំ ២០១១ ក្នុងថ្នាលយុវជន CSOM Arcueil មុនផ្លាស់ទៅកាន់ក្រុម Paris FC នៅឆ្នាំ ២០១៧ និងបន្តទៅកាន់ក្រុម Paris Saint-Germain Féminine នៅឆ្នាំ ២០២០។

នៅចុងឆ្នាំ ២០២០ Alice Sombath បានផ្ទេរទៅកាន់ក្រុម Lyon ហើយបន្តលេងរហូតដល់បច្ចុប្បន្ន។ ខណ:ក្នុងក្រុមជម្រើសជាតិបារាំង Alice ធ្លាប់ជាប់តាំងពីឈុត U16, U17, U19 ប៉ុន្តែនាងមិនដែលបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិឡាវឡើយ ទោះបីមានឈាមជ័រឡាវក៏ដោយ៕

Share.