កន្លងមកនេះ មហាជនទាំងអស់គ្នាបានដឹងមកថា អ្នកអង្គម្ចាស់ នរោត្តម រស្មី ខែមុន្នី ត្រូវបានជ្រើសរើសជាតួសម្ដែងក្នុងខ្សែភាពយន្តហូលីវូដថ្មីមួយដែលមានចំណងជើងថា «1660 Vine» ហើយភាពយន្តនេះ គ្រោងនឹងផ្ដើមថតនៅដើមខែ មិថុន នៅរដ្ឋ LA សហរដ្ឋអាមេរិក។ នេះក៏ជាភាពយន្តដំបូងរបស់អ្នកអង្គម្ចាស់ នរោត្តម រស្មី ខែមុន្នី សម្ដែងជាតួឯកប្រុសតែម្ដង។

ចូលអាន៖ អ្នក​អង្គម្ចាស់​ នរោត្តម​ រស្មី​ ខែមុន្នី​ ត្រៀម​សម្ដែង​ជា​តួ​អង្គ​ឯក​ក្នុង​ខ្សែ​ភាពយន្ត​ហូលីវូដ​ថ្មី​មួយ​ «​1660 ​Vine​»​

ដោយឡែកថ្មីៗនេះ សារព័ត៌មានត្រយង បានទទួលដំណឹងអាប់ដេតជាបន្តទៀតថា  ខ្សែភាពយន្តហូលីវូដដែលអ្នកអង្គម្ចាស់ នរោត្តម រស្មី  ខែមុន្នី បានចូលរួមសម្ដែងនេះ គឺគ្រោងបញ្ចាំងជាផ្លូវការនៅឆ្នាំ២០២៤ ហើយមហាជនអ្នកគាំទ្រទាំងអស់អាចចូលរួមទស្សនាបានតាមរយៈគេហទំព័រចំនួន ២គឺ StreamingMusicals.com និង BroadwayOnDemand.com ។ ភាពយន្តនេះ ត្រូវបានគេដឹងថា មានការចូលរួមសម្ដែងពី អ្នកគ្រូបង្វឹក Cheryl Porter ដែលជាគ្រូបង្វឹកសំឡេងច្រៀងនៅលើបណ្ដាញសង្គមនានា ជាពិសេសល្បីខ្លាំងនៅលើ TikTok តារាសម្តែង  Chris Olsen និងម្ចាស់ពាន American Idol កញ្ញា Pia Toscano។

Cheryl Porter
Chris Olsen
Pia Toscano

ភាពយន្ត «1660 Vine» គឺជាតន្ត្រីភាពយន្តថ្មីមួយ ដែលមានភាពស្រដៀងគ្នាទៅនឹងភាពយន្ត Higt Scool Musical ដែលគោលគំនិតរបស់ Broadway ។  Broadway គឺជារោងមហោស្រពដែលសម្ដែងល្ខោននិយាយមានលាយឡំចម្រៀង នៅម្ដុំទីប្រជុំជន Midtown Manhattan នៃទីក្រុង New York City។ ប៉ុន្តែដោយសារតែវិបត្តិនៃជំងឺកូវីដ ទើបការទស្សនាត្រូវបានដាក់ក្នុងប្រព័ន្ធអនឡាញន៍ជំនួសវិញ។

ភាពយន្ត «1660 Vine» ក៏ត្រូវបានសរសេរដោយ Jackson Prince និងអ្នកនិពន្ធបទចម្រៀង 20 ផ្សេងទៀត ក្រោមការណែនាំពីអ្នកគ្រប់គ្រងផ្នែកតន្ត្រី David Lawrence និង Faye Greenberg ពីភាពយន្ត High School Musical។ ខ្សែភាពយន្តនេះផលិតដោយផលិតកម្ម PhilmCo Media ដឹកនាំសម្ដែងដោយ Jonathan Prince និង Kevin Surace & Michael Jackowitz  ពីផលិតកម្ម Witzend Productions ។

សាច់រឿងទាំងមូលបានលាតត្រដាងពីក្រុមយុវវ័យដែលប្រើប្រាស់បណ្ដាញសង្គមជាច្រើននាពេលបច្ចុប្បន្ន គឺរំលេចឱ្យឃើញពីគំនិតច្នៃប្រតិដ្ឋរបស់អ្នកនិពន្ធវ័យក្មេងៗចម្រុះគ្នា បង្កើតឡើងជាស្នាដៃបទចម្រៀងថ្មីៗ។

Share.