បាត់ដំបង៖ បុរស២នាក់ កែច្នៃគ្រាប់ដើម្បីបោកត្រី គាប់ជួនខុសបច្ចេកទេស បណ្តាលឲ្យផ្ទុះរបួសធ្ងន់​ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យភ្លាមៗ។

ករណីខាងលើកើតឡើង កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២២ ត្រង់ចំណុចអូរតាតឹង ស្ថិតក្នុងភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។

ជនរងគ្រោះទី១.ឈ្មោះមឿន ពិសិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ រងរបួសដាច់កដៃម្ខាងខាងឆ្វេង និងទី២.ឈ្មោះសុត សឿន ភេទប្រុស អាយុ៦២ឆ្នាំ រងរបួសដៃ ជើងខាងស្តាំ ព្រមទាំងភ្នែកខាងឆ្វេងទាំងពីរនាក់រស់នៅភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។

លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត ជាមួយហេតុការណ៍ខាងលើក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន ពិសេសការកែច្នៃផាវបង្កជាគ្រឿងផ្ទុះខុសបច្ចេកទេស ដែលវាអាចបង្កការគ្រោះថ្នាក់ដល់អាយុជីវិត ឬទ្រព្យសម្បត្តិផ្សេងៗជាយថាហេតុបានដូច្នេះគប្បីជៀសវាងដើម្បីសេចក្តីសុខសុវត្ថិភាពទាំងអស់គ្នា៕

អត្ថបទ៖ ដំបងក្រញូង

Share.