រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានស្នើឲ្យវិស័យសាធារណៈបញ្ឈប់ការប្រើប្រាស់រូបិយប័ណ្ណដុល្លារ សម្រាប់ការទូទាត់ក្នុងស្រុកដើម្បីកាត់បន្ថយការប្រើប្រាស់រូបិយប័ណ្ណបរទេសនៅក្នុងប្រទេស។

ធនាគារកណ្ដាលនៃប្រទេសមីយ៉ាន់ម៉ាបានផ្ញើសេចក្ដីជូនដំណឹងកាលពីថ្ងៃពុធដល់គ្រប់ក្រសួង រដ្ឋាភិបាលខេត្ត និង ស្ថាប័នក្រុងទាំងអស់ឲ្យប្រើប្រាស់តែរូបិយប័ណ្ណ គីយ៉ាត (Kyat) សម្រាប់ប្រតិបត្តិការក្នុងស្រុក រួមទាំងការទូទាត់របស់របស់ទីភ្នាក់ងាររដ្ឋាភិបាល និង សហគ្រាស។

ទេសាភិបាល​រងនៃ​ធនាគារ​កណ្តាល​ លោក Win Thaw បាន​និយាយ​ក្នុង​សេចក្តី​ប្រកាស​មួយ​ចេញ​កាល​ពី​ថ្ងៃ​ពុធ​ថា ៖ «បន្ថែម​​លើ​តម្រូវ​ការ​កំពុង​កើន​ឡើង​សម្រាប់​រូបិយប័ណ្ណ​បរទេស អត្រា​ប្តូរ​ប្រាក់​​អាច​ប្រែ​ប្រួល ដោយសារ​ការ​អនុវត្ត​នៃ​ការ​ទទួល និង​បញ្ចេញ​ប្រាក់​បរទេស​សម្រាប់​ទំនិញ និង​ សេវាកម្ម​ដែល​​ទិញ​នៅ​ក្នុង​ប្រទេស»។

លោក Win Thaw បាន​និយាយ​ថា បច្ចុប្បន្ន ស្ថាប័ន​នានា​ដូច​ជា សណ្ឋាគារ ភោជនីយដ្ឋាន ​ហាង និង​សាលា​រៀន​អន្តរជាតិ​ជា​ដើម​កំពុង​ប្រើ​ប្រាស់​ប្រាក់​ដុល្លារច្រើន​ជាងប្រាក់​គីយ៉ាត ប៉ុន្តែ​ក៏​មាន​អាជីវកម្ម និង ​ស្ថាប័ន​ដែល​ដំណើរ​ការ​ដោយ​ក្រសួង​ដែរ។

លោកបាន​និយាយ​ក្នុង​សេចក្តី​ប្រកាស​​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ក្រសួង និង​រដ្ឋាភិបាល​​មូលដ្ឋានថា «រូបិយប័ណ្ណគីយ៉ាត ​របស់​មីយ៉ាន់ម៉ា ​គួរ​ត្រូវ​បាន​ប្រើ​ក្នុង​ការ​ទូទាត់​ក្នុង​ស្រុក ​ទាំង​ក្រសួង​ពាក់​ព័ន្ធ រដ្ឋាភិបាល​មូលដ្ឋាន​ និង​​រដ្ឋ​​…​គួរ​ណែនាំ​ស្ថាប័ន​របស់​ខ្លួន​ថា​ជា​ការ​ចាំបាច់»។

បទ​បញ្ជា​នេះ​ គឺ​ថ្មី​បំផុត​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​អាជ្ញាធរ​ដើម្បី​​គ្រប់​គ្រង​បន្ថែម​លើ​រូបិយប័ណ្ណបរទេស​ក្នុង​ប្រទេស​ដែល​គ្រប់​គ្រង​ដោយ​យោធា។

សូមជម្រាបថា សេដ្ឋកិច្ចរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានធ្លាក់ក្នុងវិបត្តិចាប់តាំងពីយោធាបានដណ្ដើមកាន់កាប់អំណាចកាលពីឆ្នាំមុន បញ្ឈប់កំណែកទម្រង់សេដ្ឋកិច្ច និង នយោបាយរយៈពេល ១០ឆ្នាំ ព្រមទាំងដាក់សម្ពាធលើអត្រាប្ដូរប្រាក់របស់រូបិយប័ណ្ណ គីយ៉ាត ធៀបនឹងរូបិយប័ណ្ណ ដុល្លារ ដែលជារូបិយប័ណ្ណបរទេស៕

ប្រភព៖ Bloomberg

Share.