សត្វចៀមមួយក្បាលនៅតំបន់អាហ្រ្វិកត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារនៅជំរំយោធា ៣ឆ្នាំ ពីបទឃាតកម្ម លើស្រ្តីម្នាក់ក្នុងប្រទេសស៊ូដង់ខាងត្បូង។

ចៀម​ឈ្មោល​នេះ បានជល់ស្រ្តី​ម្នាក់​ឈ្មោះ​ Adhieu Chaping អាយុ ៤៥ឆ្នាំ ចំទ្រូង​ម្ដងហើយម្ដងទៀត​ ធ្វើឲ្យបាក់​ឆ្អឹង​ជំនី​​ មុនពេល​គាត់​ស្លាប់​កាលពី​ចុងសប្ដាហ៍​មុន។

អ្នកនាំពាក្យប៉ូលីស​រដ្ឋ Lake State លោក Mabor Makuac បាននិយាយថា «តួនាទីរបស់យើងជា ប៉ូលីស​គឺ ផ្ដល់​សុវត្ថិភាព​ ដូច្នេះចៀមឈ្មោល​នេះ​ ត្រូវបាន​ចាប់ខ្លួន​ ហើយបច្ចុប្បន្ន​កំពុង​ស្ថិត​ក្រោម​ការឃុំ​ខ្លួន​នៅបុស្ដិ៍ប៉ូលីស​ Maleng Agok Payam»។

លោកបន្ថែមថា «ម្ចាស់សត្វចៀមគ្មានកំហុស​ទេ ហើយ​ចៀមគឺជា​ អ្នកប្រព្រឹត្តបទល្មើស​ ដូច្នេះវាសមនឹង​ត្រូវចាប់ខ្លួន​បន្ទាប់ពីករណី​នេះ ត្រូវបាន​បញ្ជូន​បន្ដ​ទៅតុលាការ​តាមទម្លាប់កន្លងមក​»។ ប៉ុន្ដែ​ទោះជាយ៉ាងណា​ ម្ចាស់ចៀមឈ្មោលនោះ ព្រមបង់សំណង​ រួមទាំង​ប្រគល់​គោចំនួន ៥ក្បាល​ ដល់គ្រួសារជនរងគ្រោះផងដែរ។

បើ​តាម​លោក Paul Adhong Majak មន្ត្រីជាន់ខ្ពស់ក្នុងតំបន់​បាន​ឲ្យ​ដឹង​ថា ម្ចាស់​ផ្ទះ​និង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ គឺ​មាន​ទំនាក់​ទំនង​និង​ជា​អ្នក​ជិត​ខាងនឹងគ្នា៕

ប្រភព៖ Joe

Share.