កីឡាករ ឡេង ណូរ៉ា និង គួច សុកុម្ភៈ

បញ្ជី​ឈ្មោះ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា បាន​បង្ហាញ​ជា​សាធារណៈ​កាល​ពី​ពេល​ថ្មី ក្នុង​នោះ​​ឃើញ​ថា​កីឡាករ គួច សុកុម្ភៈ មាន​វ័យ​ចាស់​ជាង​គេ​ក្នុង​ក្រុម ហើយ​កីឡាករ ឡេង ណូរ៉ា មាន​វ័យ​ក្មេង​ជាង​គេ​ក្នុង​ក្រុម។

បញ្ជីឈ្មោះ​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា សូម​ចុចអានទីនេះ…

*គួច សុកុម្ភៈ
កីឡាករ​មក​ពី​ខេត្ត​កំពង់ធំ រូប​នេះ​​​ជា​ប្រធាន​ក្រុម​មក​ពី​ក្លិប​ណាហ្គាវើល សមាជិក​លីគ​កំពូល​កម្ពុជា ហើយ​​បច្ចុប្បន្ន​មាន​វ័យ​៣៤​ឆ្នាំ ៣ខែ និង​៩ថ្ងៃ គិត​ត្រឹម​ថ្ងៃ​ចេញ​បញ្ជី​ឈ្មោះ​ថ្ងៃ​ច័ន្ទ ទី​២៤ ខែ​ឧសភា ឆ្នាំ​២០២១។

កីឡាករ​ សុកុម្ភៈ មាន​វ័យ​​ច្រើន​ជាង​ច្រើន​ជាង​​លោក អ៊ុក សុធី គ្រូ​ជំនួយ​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ដែល​មាន​វ័យ​៣៣​ឆ្នាំ ៧ខែ និង​១៩ថ្ងៃ និង​ប្អូន​អ្នក​ចាត់ការ​ទូទៅ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា Keisuke Honda ដែល​មាន​​វ័យ​៣៤​ឆ្នាំ ១១ខែ និង​១១​ថ្ងៃ។

អត្ថបទពាក់ព័ន្ធ៖អស្ចារ្យ​!ខេត្ត​ព្រៃវែង បំបែក​កំណត់​ត្រា​បឹងកេត និង​វិសាខា រឿង​កីឡាករ​ជាប់​ជម្រើស​ជាតិ

រូប​គេ​បាន​ជាប់​ជម្រើស​ជាតិ​​លើក​ដំបូង​ពី​ឆ្នាំ​២០០៦ ក្នុង​បេសកកម្ម​ពានរង្វាន់​​កម្រិត​ទ្វីប​អាស៊ី 2006 AFC Challenge Cup ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​បង់ក្លាដេស ​ពី​ថ្ងៃ​ទី១ ដល់​១៦ ខែ​មេសា។ ប្រកួត​ដំបូង​​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​បង់ក្លាដេស នៅ​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០២៦ ក្នុង​វ័យ​១៩​ឆ្នាំ កីឡាករ កុម្ភៈ ត្រូវ​បាន​​គ្រូ​បង្វឹក​ជនជាតិ​កូរ៉េខាងជើង Jo Yong-Chol ដាក់​ឱ្យ​ចូល​ប្រកួត​ពេញ​ម៉ោង​តែ​ម្តង ខណៈ​លទ្ធផល​ចាញ់​ម្ចាស់​ផ្ទះ ២ទល់១។

*ឡេង ណូរ៉ា
កីឡាករ​រូប​នេះ​មាន​​ម្ដាយ​ជា​ជនជាតិ​ខ្មែរ និង​ឪពុក ជា​ជនជាតិ​ហ្គាណា ជា​សមាជិក​នៅ​ក្នុង​ក្រុម​បាល់ទាត់​ខេត្ត​ព្រៃវែង ហើយ​​នេះ​ជា​លើក​ដំបូង​ហើយ​ដែល​រូប​គេ​ជាប់​ជម្រើសជាតិ​ឈុតធំ។ ណូរ៉ា ​មាន​វ័យ​១៦​ឆ្នាំ​៨ខែ ៥​ថ្ងៃ ប៉ុន្តែ​វ័យ​របស់​គេ នៅ​មិន​ទាន់​បំបែក​កំណត់ត្រា​របស់​កីឡាករ សៀង ចន្ធា នៅ​ឡើយ​នោះ​ទេ​ ដែល​រូប​គេ​កោះហៅ​ចូល​ក្រុម​ជម្រើស​ជាតិ​ដំបូង​ក្នុង​វ័យ ១៦ឆ្នាំ ៥ខែ ២០ថ្ងៃ។

ក្រុម​ជម្រើស​ជាតិ​កម្ពុជា ត្រៀមចេញ​ទៅ​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក 2022 FIFA World Cup និង​វគ្គ​ជម្រុះ​ពាន AFC Asian Cup 2023 ប្រចាំ​ទ្វីប​អាស៊ី ដែល​នៅ​សេសសល់​ក្នុង​ជុំទី២ នា​​ខែ​មិថុនា ខាង​មុខ នៅ​ប្រទេស​បារ៉ែន៕

អត្ថបទពាក់ព័ន្ធ៖Keisuke Honda ប្រាប់​​កីឡាករ​មិន​ជាប់​ជម្រើស​ជាតិ​លើក​នេះ​«កុំ​អន់​ចិត្ត​អី»

Telegram-Troryorng
Share.