យោង​តាម​ការ​បង្ហោះ​ក្ដៅ​​ៗ​របស់​គណនី​​អ្នក​នាង​ ដេននី ក្វាន់​ បាន​ឱ្យ​ដឹង​ថា​អ្នក​នាង​ត្រូវ​បាន​ម្ចាស់​សណ្ឋាគារ​ឈ្មោះ​សមុទ្រ​មាស​ លួច​ដាក់​បង្កប់​កាំមេរ៉ា​នៅ​ក្នុង​បន្ទប់​គេង​។

អ្នក​នាង​ ដេននី​ ក្វាន់​បាន​បញ្ជាក់​រៀបរាប់​នៅ​ក្នុង​សំណេរ​របស់​ខ្លួន​ថា​ អ្នក​នាង​បាន​ទៅ​សំរាក​នៅ​សណ្ឋាគារ​សមុទ្រ​មាស​ (Gold Sea Hotel) នៅ​ក្នុង​ក្រុង​កំពង់​សោម​ ពេល​នោះ​ម្ចាស់​សណ្ឋាគារ​នេះ​បាន​លួច​បង្កប់​ កាំមេរ៉ា​ ក្នុង​បន្ទប់​អ្នក​នាង​គេង ដោយ​អ្នក​នាង​បាន​បញ្ជាក់​បន្ថែម​ថា​ កាំមេរ៉ា​ត្រូវ​បាន​បង្កប់​នៅ​គ្រប់​បន្ទប់​គេង​​ទាំង​អស់​មិនមែន​តែ​ក្នុង​បន្ទប់​អ្នក​នាង​គេង​នោះ​ទេ។​

អ្នក​នាង​ ដេននី ក្វាន់​ ​បាន​​រៀប​រាប់​នៅ​ក្នុង​នោះ​ដែរថា​រឿង​ហេតុ​នេះ​មិនមែន​ទើប​តែ​កើត​នោះ​ទេ​ គឺ​បាន​កើត​ឡើង​តាំង​ពី​ខែ​តុលា​ឆ្នាំ​២០២០​មក​ម្ល៉េះ​។ អ្នក​នាង​បាន​បន្ត​ទៀត​ថា​ អ្នក​នាង​មិន​បាន​ធ្វើ​ការ​ Live ដោយ​សារ​ចង់​រង់ចាំ​ដោះស្រាយ​ល្អ​ណាមួយ​ជា​មួយ​នឹង​ម្ចាស់​សណ្ឋាគារ​ខាង​លើ​ ប៉ុន្តែ​លទ្ធផល​ អយុត្តិធម៌​សំរាប់​រូប​អ្នក​នាង​ពេក​ណាស់​។​ អ្នក​នាង​ ដេននី ក្វាន់​លើក​ឡើង​ថា​សំណង​ ១​ម៉ឺន​ដុល្លារ​ដែល​ម្ចាស់​សណ្ឋាគារ​ផ្ដល់​ឱ្យ​មក​អ្នក​នាង​ហាក់​ដូច​ជា​មើល​ងាយ​តម្លៃ​និង​កិត្តិយស​ស្ត្រី​ខ្មែរ​ពេក​ហើយ​ រឿង​នេះ​ធ្វើ​ឱ្យ​អ្នក​នាង​មាន​អារម្មណ៍​ឈឺ​ចាប់​និង​រង​នូវ​អយុត្តិធម៌​។

ចំពោះ​រឿង​រ៉ាវ​បន្ត​ទៅ​ជា​យ៉ាងណា​ទៀត​នោះ​ ត្រយង​នឹង​លើក​មក​ផ្សាយ​ជូន​ប្រិយមិត្ត​អ្នក​អាន​ជា​បន្ត​បន្ទាប់​ទៀត​។

Telegram-Troryorng
Share.