ភ្នំពេញ ៖ ជម្លោះហឹង្សាក្នុងគ្រួសារ រឿងទូរស័ព្ទ រហូតដល់ប្តីវាយប្រពន្ធរបូតដល់បាក់ដៃ ត្រូវបានបងប្អូននាំទៅដេកពេទ្យ ចំណែកប្តីសមត្ថកិច្ចឃាត់ខ្លួនចូលប៉ុស្តិ៍ កាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ នៅតាមផ្លូវបេតុង ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះជាប្រពន្ធមានឈ្មោះ វឿន គឹមចាន់ណារ៉ា អាយុ៣៧ឆ្នាំ មុខរបរ កម្មការនីរោងចក្រ រីឯជនដៃដល់ជាប្តីមានឈ្មោះចាន់ រតនា អាយុ៤០ឆ្នាំ មុខរបរ ជាជួសជុលបរិក្ខាអគ្គិសនី មានកូនប្រុស២នាក់ ក្នុងបន្ទុកគ្រួសារ រស់នៅផ្ទះកន្លែងកើតហេតុ ។

តាមប្រភពពីក្រុមគ្រួសារ បានឲ្យដឹងថា កាលពីវេលាម៉ោង១១យប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ប្តីប្រពន្ធខាងលើឈ្លោះប្រកែកគ្នារឿងទូរស័ព្ទ ឈានដល់បុរសជាប្តីទាញកៅអីដែកបត់ វាយលើប្រពន្ធបណ្តាលឲ្យរងរបួសបាក់ដៃស្តាំ សមត្ថកិច្ចឲ្យទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ រីឯប្តីដៃដល់ រត់ឡើងសង្ងំដេកលើផ្ទះបាត់ លុះដល់វេលាម៉ោង៨ៈ១០នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ សមត្ថកិច្ច មេភូមិ ចុះនាំយកទៅប៉ុស្តិ៍ចោម ចៅទី៣ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅផ្នែកជំនាញខណ្ឌ ចាត់ការបន្តតាមនីតិវិធី ៕

អត្ថបទ៖ តាតុង សែនជ័យ

Share.