រតនគិរី៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកអណ្តូងមាស ខេត្តរតនគិរី បានឃាត់ខ្លួនស្ត្រីម្នាក់ករណីជួញដូរគឿង ញៀន នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២។

ការឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងនេះ ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋថា នៅត្រង់ចំណុចផ្ទះជិតសាលារៀន បឋមសិក្សា តាំងសេ ក្នុងភូមិតាំងសេ ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី មានការជួញដូរគ្រឿង ញៀន ទើបកម្លាំងជំនាញប្រឆាំងបទល្មេីសគ្រឿងញៀន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំញ៉ាង ចុះឃាត់បានស្រ្តីម្នាក់នៅក្នុងផ្ទះសង្ស័យ រួមនិងគ្រឿងញៀនមួយចំនួនទៀត។

ជនសង្ស័យមានឈ្មោះ នី ស្រីធំ ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ ទីលំនៅបច្ចុប្បន្ន ភូមិតាំងសេ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី ។ ចំពោះវត្ថុតាងដែលសមត្ថកិច្ចដកហូតវត្ថតាងរួមមាន មេតំហ្វេតាមីន ចំនួន ០៦ថង់ ទម្ងន់០.៨០ក្រាម, ទូរស័ព្ទ០២គ្រឿង , ប្រាក់រៀលចំនួន ៥០០០០រៀល។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានធិការនគរបាល ស្រុកអណ្ដូងមាស ដេីម្បីកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ដតាមនីតិវិធី៕

Share.