ចំណាប់អារម្មណ៍លោក មាស ចាន់ណា គ្រូបង្គោលរបស់ក្រុមបាល់ទាត់វិសាខា ជុំវិញការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Cambodian League Cup 2022 ជាមួយក្លិបភ្នំពេញក្រោន។

សម្តីលោក មាស ចាន់ណា៖«ប្រកួតវត្តផ្តាច់ព្រ័ត្រនេះ ពួកយើងទាំងអស់គ្នា ទាំងក្រុមការងារគ្រូ និងកីឡាករ មានការប្តេជ្ញា ចិត្តខ្ពស់ និងត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រកួតនេះ។ ដោយពឹងផ្អែកលើការប្រកួតកន្លងមក ទាក់ទងលទ្ធផល និងកម្រិតនៃការលេងរបស់យើង ការប្រកួតវត្តផ្តាច់ព្រ័ត្រនេះ កីឡាករម្នាក់ៗ ពួកគាត់មានជំនឿចិត្ត និងពង្រឹងស្មារតីបានល្អ ដើម្បីដណ្តើមពានឲ្យខានតែបាន។»

ការប្រកួតពានរង្វាន់ខេមបូឌានលីគខាប់ ឆ្នាំ២០២២ វគ្គផ្តាច់ព្រ័ត្ររវាង វិសាខា vs ភ្នំពេញក្រោន នឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី២៨ ខែឧសភា ឆ្នាំ២០២២ នៅកីឡដ្ឋាន ស្មាត អ.អេស.អិន ចាប់ផ្តើមប្រកួតពីម៉ោង ១៨:៣០នាទីល្ងាច៕

Share.