ចំណាប់អារម្មណ៍លោក Oleg Starynskyi គ្រូបង្គោលរបស់ក្រុមបាល់ទាត់ភ្នំពេញក្រោន ជុំវិញការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Cambodian League Cup 2022 ជាមួយក្រុមវិសាខាល្ងាចនេះ។

សម្តីលោក Oleg Starynskyi៖«ខ្ញុំគិថាវិសាខាមានកីឡាករល្អជាច្រើន ទាំងតិចនិកទាំងការរៀបចំ ចំណែកកីឡាករ គឺមានភាពវ័យឆ្លាត ហើយដោយសារតែបែបនេះ ហើយវានឹងពិបាកសម្រាប់យើង ដូច្នេះយើងត្រូវតែមានការរៀបចំក្រុមឲ្យបានល្អ»។

លោបន្តទៀតថា៖«វិសាខាមានកីឡាករអាយុច្រើនជាងពួកយើង ប៉ុន្តែខ្ញុំគិតថាអាយុមិនមែនជារឿងសំខាន់នោះទេ អ្វីដែលសំខាន់គឺការប្តេជ្ញាចិត្ត និងសមត្ថភាពក្នុងការស៊ុត ដូច្នេះហើយខ្ញុំសង្ឍឹមថាពួកយើងនឹងអាចធ្វើការគ្រប់គ្រងការប្រកួតបានល្អ និងមានឱកាសក្នុងការរកគ្រាប់បាល់បានច្រើនជាងវិសាខា»។

ការប្រកួតពានរង្វាន់ខេមបូឌានលីគខាប់ ឆ្នាំ២០២២ វគ្គផ្តាច់ព្រ័ត្ររវាង វិសាខា vs ភ្នំពេញក្រោន នឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី២៨ ខែឧសភា ឆ្នាំ២០២២ នៅកីឡដ្ឋាន ស្មាត អ.អេស.អិន (Smart RSN) ចាប់ផ្តើមប្រកួតពីម៉ោង ១៨:៣០នាទីល្ងាច៕

Share.