ម្ចាស់ជើងឯក UEFA Champion League ២សម័យកាល គឺក្រុមបាល់ទាត់ Nottingham Forest ឡើងទៅលេងក្របខណ្ឌកំពូល English Premier League សារជាថ្មី ក្រោយខកខាន២៣ឆ្នាំ ពោលគឺធ្លាក់ចេញតាំងពីឆ្នាំ ១៩៩៩ មកម្ល៉េះ។

Nottingham Forest ក្រោមការដឹកនាំរបស់លោក Steve Cooper បានយកឈ្នះ ១-០ ទៅលើ Huddersfield Town ក្លាយជាម្ចាស់ជើងឯក Sky Bet Championship Play-off និងមានកៅអីមួយឡើងទៅលេងលីគកំពូលអង់គ្លេស Premier League វិញរដូវកាលក្រោយ ២០២២-២០២៣។

Nottingham Forest បង្កើតឡើងដំបូងនៅឆ្នាំ ១៨៦៥ បច្ចុប្បន្នមានអាយុកាល ១៥៧ឆ្នាំ ដោយធ្លាប់ឈ្នះពាន European Cup (UEFA Champion League) ២សម័យកាល ចន្លោះឆ្នាំ ១៩៧៨–៧៩, ១៩៧៩–៨០ និង European Super Cup ឆ្នាំ ១៩៧៩៕

Share.