ទីបំផុតទីលានកីឡាប៊ូលនិងប៉េតង់ នៅក្នុងបរិវេណពហុកីឡដ្ឋានកងយោពលខេមរភូមិន្ទ (ស្តាតចាស់) បានសាងសង់រួចរាល់ហើយ ដើម្បីបម្រើដល់ការហ្វឹកហាត់និងប្រកួតរបស់កីឡាករ កីឡាការិនី ក្នុងមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ។ នេះបើតាមការបញ្ជាក់របស់វីរនារីកីឡាការិនីប៉េតង់ កែ ឡេង នៅលើទំព័រហ្វេសប៊ុកផ្លូវការកាលពីពេលថ្មីៗ។




















