បទចម្រៀង​ដែល​មាន​ចំណង​ជើង​បកប្រែ​ជា​ខេមរភាសា​មាន​ន័យ​ថា​ «អត់​ទ្រាំ» របស់​យុវជន​វ័យ​១៥​ឆ្នាំ​ Sprite ច្រៀង​រួម​ជាមួយ​នឹង​ Guygeegee ជា​បទ​ចម្រៀង​ភាសា​ដំបូង​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​​ចម្រផង​ថៃ​ ដែល​បាន​ជាប់​លំដាប់​លើ​តារាង​ Billboard Global ជា​តារាង​បទ​ចម្រៀង​​ដែល​ល្បី​និង​ពេញនិយម​ទូទាំង​ពិភពលោក​។

យោង​តាម​សារព័ត៌មាន​ Khaosod សារព័ត៌មាន​ថៃ​បាន​រាយការណ៍​ថា​ ថ្មីៗ​បទ​ចម្រៀង​ «เพลงทน» ឬ​បទ​ «អត់ទ្រាំ​» ​បាន​កសាង​ប្រវត្តិសាស្ត្រ​ថ្មី​ឱ្យ​បទ​ចម្រៀង​ថៃ​ជាប់​ក្នុង​តារាង​បទ​ចម្រៀង​ពេញនិយម​លំដាប់​ទី​៨៩​ លើ​តារាង​ billboard Global ទូទាំង​ពិភពលោក​ (លើក​លែង​សហរដ្ឋ​អាមេរិក​)​។

ដោយ​ខាង​ Billboard បាន​រាយការណ៍​ថា​បទ​ចម្រៀង​ «អត់ទ្រាំ​» ជា​បទ​ចម្រៀង​ដំបូង​របស់​ប្រទេស​ថៃ​ និង​ជា​បទ​ចម្រៀង​ដំបូង​ដែល​មាន​សាច់​ច្រៀង​ជា​ភាសា​ថៃ​សុទ្ធ​ មាន​ចំនួន​ Stream ជាង​២០លាន​ដង​ រាប់​ចាប់​តាំង​ពី​បញ្ចេញ​បទ​ចម្រៀង​នេះ​លើ​ទីផ្សារ​​។​

ខណៈ​នៅ​លើ​ YouTube ឯណោះ​វិញ​មាន​ចំនួន​៧៧​លាន​ដង​និង​មាន​អ្នក​កាត់​យក​បទ​ចម្រៀង​នេះ​​ទៅ​បញ្ចូល​លើ​ Tiktok ​ជា​ Platform ​ចែក​រំលែក​វីដេអូ​ដ៏​ធំ​​ថែម​ទៀត​ផង​។

នេះ​​មិនមែន​ជា​លើក​ទីមួយ​ឡើយ​ដែល​ក្មេង​ប្រុស​អាយុ​១៥​ឆ្នាំ​ «Sprite» បាន​សាង​កេរ្តិ៍​ឈ្មោះ​ឱ្យ​ប្រទេស​កំណើត​​​​​របស់​ខ្លួន​​ព្រោះ​មុន​នេះ​អ្នក​កំលោះ​តូច​​ម្នាក់​នេះ​ធ្លាប់​ត្រូវ​ជ្រើស​ជា​សិល្បករ​តំណាង​ប្រទេស​ថៃ​​ចូលរួម​ច្រៀង​បទ​ Trust Again បទ​ចម្រៀង​ក្នុង​ភាពយន្ត​ «Raya and The Last Dragon» «រ៉ាយ៉ា​និង​ពង្សនាគ​ចុង​ក្រោយ​» នេះ​បាន​គេ​ហៅ​ថា​អ្នក​ចម្រៀង​រ៉េប​អាយុ​តិច​តែ​សមត្ថភាព​ច្រើន​៕

Telegram-Troryorng
Share.