អ្នក​លេង​បណ្ដាញ​សង្គម​មាន​ការ​ភ្ញាក់ផ្អើល​ និង​ចម្លែក​ចិត្ត​មិន​ស្ទើ​នោះ​ទេ​ ​ក្រោយ​ឃើញ​រូប​ភាព​បណ្ដើរ​កូន​ប្រុស​របស់​អ្នក​នាង​ ព្រីម លីហ្សា ត្រូវ​បាន​សាមី​ខ្លួន​យក​មក​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ ខណៈ​​មិន​ធ្លាប់​លេច​ឮ​ដំណឹង​រៀបការ​របស់​អ្នក​នាង​ទាល់​តែ​សោះ​កន្លង​មក​នេះ​។

​នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០២២​ នេះ​ រាជិនី​ហ្វេសសិន និយម​ប្រើ​របស់​ប្រេន​ៗ​ ព្រីម លីហ្សា បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ជាមួយ​នឹង​កូន​ប្រុស​របស់​ខ្លួន​ ប៉ុន្តែ​រូបថត​នោះ​​គ្រាន់​តែ​ជា​រូបភាព​ពីក្រោយ​ខ្នង​ប៉ុណ្ណោះ​ មិន​បាន​បង្ហញ​ឱ្យ​ឃើញ​មុខមាត់​របស់​កុមារា​រូប​នោះ​ឡើយ​។

ព្រីម លីហ្សា បាន​សរសេរ​ភ្ជាប់​ជាមួយ​នឹង​រូប​ថតនោះ​ថា​ ៖ «នេះ​ហើយ​គឺជា​អ្នក​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​មាន​កម្លាំងចិត្ត​ក្នុង​ការ​តស៊ូ​ នៅ​ក្នុង​ជីវិត​ដើម្បី​ដើរ​មក​ដល់​សព្វថ្ងៃ​នេះ​ My Baby I love u ❤️ single mom ។

រឿង​នេះ​ពិត​ជា​ធ្វើ​ឱ្យ​មហាជន​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​ ដោយ​សារ​តែ​កន្លងៗមក​ស្រីស្រស់​ ព្រីម លីហ្សា មិន​ដែល​បាន​បង្ហាញ​ស្វាមី​ឱ្យ​គេ​បាន​ឃើញ​ ឬ​ស្គាល់​នោះ​ឡើយ​ ប៉ុន្តែ​ស្រាប់​តែ​បង្ហាញ​កូន​ប្រុស​ដែល​មើល​ទៅ​ទំនង​ជា​មាន​វ័យ​ប្រហែលជា​៨ ឬ​៩​ឆ្នាំ​។

ប៉ុន្តែ​បើ​សង្កេត​តាមការ​រៀបរាប់​របស់​អ្នក​នាងថា​ជា​ Single mom ​ដូច្នេះ​អាច​​សន្មត​​បាន​ថា​បច្ចុប្បន្ន​នេះ​អ្នក​នាង​កំពុង​តែ​ជា​អ្នកម្ដាយ​ចិញ្ចឹម​កូន​តែ​ម្នាក់​ឯង​គត់​ មិនមាន​ស្វាមី​នោះ​ឡើយ​៕

Share.