ក្រុម​បាល់ទាត់​ជម្រើស​ជាតិអាហ្វហ្គានីស្ថាន ​បាន​​ប្រកួត​មិត្តភាព​អន្តរជាតិ​កម្តៅសាច់ដុំ​ ចាញ់ក្រុមបាល់ទាត់ Saigon FC សមាជិកលីគកំពូលរបស់ប្រទេសវៀតណាម V.League 1 ក្នុងលទ្ធផល ១-០ នៅទីក្រុង Ho Chi Minh ប្រទេសវៀតណាម នៅ​ថ្ងៃ​ទី៣០ ខែ​ឧសភា ឆ្នាំ២០២២ ម្សិលមិញនេះ។

ក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន បានកោះហៅខ្សែបម្រើ Mustafa Zazai របស់បឹងកេត និងខ្សែប្រយុទ្ធ Fareed Sadat របស់ភ្នំពេញក្រោន កំពុងបោះជំរុំហ្វឹកហាត់នៅប្រទេសវៀតណាម ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតមិត្តភាព និងជើង​ឯក​ប្រចាំ​ទ្វីប AFC ASIAN CUP វគ្គជម្រុះ។

កាលបរិច្ឆេទវគ្គជម្រុះជើង​ឯក​ប្រចាំ​ទ្វីបរបស់ក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន៖
– ប្រកួត​ទី១ ថ្ងៃ​ទី០៨ មិថុនា​ ២០២២ អាហ្វហ្គានីស្ថាន ប៉ះ ហុងកុង
– ប្រកួត​ទី២ ថ្ងៃ​ទី​១១ មិថុនា ២០២២ អាហ្វហ្គានីស្ថាន ប៉ះ ឥណ្ឌា
– ប្រកួត​ទី៣ ថ្ងៃ​ទី១៤ មិថុនា ២០២២ អាហ្វហ្គានីស្ថាន ប៉ះ​ កម្ពុជា៕

Share.