ពានរង្វាន់​បាល់ទះ​ធំ​ជាង​គេ​ប្រចាំ​ទ្វីប​អាហ្រ្វិក CAF Champion League 2022 បាន​រក​ឃើញ​ម្ចាស់​ជើង​ឯក​ហើយ​នៅ​​ថ្ងៃ​ទី៣០ ខែ​ឧសភា​ឆ្នាំ​២០២២ នេះ​ដោយ​បាន​ទៅ​លើ​ក្រុម Wydad AC មក​ពី​ប្រទេស​ម៉ារ៉ុក ក្រោយ​យក​ឈ្នះ​លើ​ក្រុម Al Ahly របស់​អេហ្ស៊ីប ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ នៅ​កីឡដ្ឋាន Stade Mohammed V ក្នុង​ទីក្រុង Casablanca ប្រទេស​ម៉ារ៉ុក។

កីឡាករ El Moutaraji បាន​រក​គ្រាប់​បាល់​២គ្រាប់​ម្នាក់​ឯង ក្នុង​ប្រកួត​ដែល​មាន​ទស្សនិកជន​ចូល​ទស្សនា​ផ្ទាល់​ប្រមាណ​៤៥០០០នាក់ ខណៈ​លទ្ធផល​សរុប​ក្រុម Wydad AC យក​ឈ្នះ Al Ahly ដោយ​លទ្ធផល​២ទល់០។ យ៉ាង​ណាក្តី​លោក​អាជ្ញាកណ្ដាល Victor Gomes បាន​​ពិន័យ​កាត​ក្រហម​​កីឡាករ​បម្រុង Rami Rabia របស់​ក្រុម Al Ahly នៅ​នាទី​៩០+២ ផង​ដែរ។

នេះ​ជា​លើក​ទី​៥ហើយ​ដែល​ក្រុម Al Ahly របូត​ពាន​ជើង​ឯក​ទ្វីប​អាហ្រ្វិក ខណៈ​ក្រុម​នេះ​ជា​ក្រុម​ដែល​ឈ្នះ​ជើង​ឯក​បាន​ច្រើន​ជាង​គេ​បង្អស់​ប្រចាំ​ទ្វីប ពោល​គឺ​១០លើក​ម្នាក់​ឯង ហើយ​ក្រុម​នេះ​ក៏​ជា​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់​២០២០ និង​២០២១ ផង​ដែរ។ ចំណែក​ក្រុម Wydad AC ដណ្តើម​បាន​ជើង​ឯក​ចំនួន​៣លើក​ហើយ​នៅ​ឆ្នាំ​១៩៩២,​១៩៩៧ និង​២០២២ នេះ​តែ​ម្តង៕

វីដេអូហាយឡាយ​នៃ​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ៖

វីដេអូ​នៃ​ការ​ប្រកួត​ពេញ៖

Share.