កីឡា​ការិនី Sandra Hill​ ​កូនកាត់ខ្មែរ-អូស្ត្រាលី​ ​វ័យ២៣ឆ្នាំ ដែលមានកម្ពស់១ម៉ែត្រ៧៣ អាចលេងតំណែងជាខ្សែការពារ និងជាខ្សែប្រយុទ្ធ កន្លងមកនាងក៏ធ្លាប់ជួយក្រុមជម្រើសជាតិកម្ពុជា ក្នុងពានរង្វាន់​ AFF Women’s Championship​ កាលពីឆ្នាំ​២០១៨​ផងដែរ។​

Sandra Hill កើតប្រទេសកម្ពុជា ដែលមានឪពុកជាជនជាតិអូស្ត្រាលី និងម្តាយជាជនជាតិខ្មែរ ឈ្មោះ ប្រាក់ ចិន្តា អតីតកីឡាករបាល់ទះជម្រើសជាតិនារី និងជាប្អូនស្រីបង្កើតរបស់លោក ប្រាក់ សុវណ្ណារ៉ា។

បច្ចុប្បន្នកីឡា​ការិនី Sandra Hill​ កំពុងប្រកបអាជីពនៅក្រុម Grand Canyon សាកលវិទ្យាល័យសហរដ្ឋអាមេរិក​ អស់រយ:ពេល៥ឆ្នាំមកហើយ ពោលគឺចាប់តាំងពីឆ្នាំ២០១៧-២២ ដោយបង្ហាញខ្លួនបាន ៦០ប្រកួត ស៊ុតបញ្ចូលទីបាន១គ្រាប់។

ក្រុមជម្រើសជាតិនារី នឹងចូលរួមក្នុងពានរង្វាន់បាល់ទាត់នារីអាស៊ីអាគ្នេយ៍ AFF Women’s Championship 2022​ ដែលគ្រោងនឹងធ្វេីការប្រកួត​ពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ នៅ​ប្រទេស​ហ្វីលីពីន៕

Share.