លោក​​ កា​ ​បញ្ញា​សិទ្ធិ​ គឺ​ជា​តារា​សម្ដែង​មួយរូប​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ​-១៩​ ​នា​ពេល​កន្លង​មក​ ​បន្ទាប់​ពី​​​បាន​សំរាក​​ព្យាបាល​ជាសះស្បើយ​ហើយ​ត្រលប់​ទៅ​ផ្ទះ​វិញ​និង​​បាន​ធ្វើ​ចត្តាឡីស័ក​តាម​ដាន​សុខភាព​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​រួច​ពេល​នេះ​ លោក​បាន​វិល​ត្រលប់​ទៅ​​ថត​និង​សម្ដែង​វិញ​ហើយ​។

សូមចុច​ត្រង់នេះ៖ កញ្ញា​ រចនា​ រ៉ាវ៉ាឌី ​និង កញ្ញា​ ​យ៉ា​ សុផាន់ម៉ៃ ​ប្ដូរ​ពី​គូ​ជម្លោះ​មក​ជា​គូ​ស្នេហ៍​ក្នុង​រឿង​ «គឺ​អ្នក​ ​Is ​You​»​!

យោង​តាម​ការ​ផុស​មួយ​របស់​កញ្ញា​ រចនា​ រ៉ាវ៉ាឌី ​នា​ថ្ងៃ​ទី​ ២៥​ ខែ​ ឧសភា ឆ្នាំ​២០២១ នេះ​ បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា​​ «​ស្វាគមន៍​បងប្រុស​សម្រាប់​ការ​វិល​ត្រឡប់​មក​ធ្វើ​ការ​ជាមួយ​ពួក​យើង​វិញ​ ​បន្ទាប់​ ពី​ជា​សះស្បើយ​ពី​ជំងឺ​ covid​-19​» ព្រម​ទាំង​​មាន​ភ្ជាប់​ជាមួយ​នឹង​រូបថត​ចំនួន ​៣​សន្លឹក​ថត​ជាមួយ​នឹង​លោក​ បញ្ញាសិទ្ធិ​ ​អម​ជាមួយ​ផង​ដែរ​។​

ក្រោយ​ពី​ទំព័រ​ផ្លូវការ​ដែល​មាន​ឈ្មោះ​ថា​ Rachana Ravady-រចនា រ៉ាវ៉ាឌី បាន​បង្ហោះ​ស្វាគមន៍​មិត្ត​រួម​អាជីព​ក៏​មាន​អ្នក​គាំទ្រ​ជា​ច្រើន​បាន​ចូលរួម​អបអរសាទរ​ការ​វិល​ត្រលប់​មក​សម្ដែង​ឡើង​វិញ​បន្ទាប់​ពី​លោក​បានសំរាក​ផ្អាក​ការ​សម្ដែង​ក្រោយ​ពី​​ឆ្លង​ជំងឺ​កូវីដ​-១៩​ ​និង​ ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ នា​ពេល​កន្លង​មក។

សូម​រំលឹក​ឡើង​វិញ​ថា​ លោក​ បញ្ញា សិទ្ធិ​គឺ​ជា​តារា​សម្ដែង​ តារា​ចម្រៀង​និង​ជា​ពិធីករ​ដែល​មាន​សមត្ថភាព​មួយ​រូប​ក្នុង​វិស័យ​សិល្បៈ​លោក​ត្រូវ​បាន​តេស្ត​រក​ឃើញ​ថា​មាន​វិជ្ជមាន​​ជំងឺ​កូវីដ​-១៩​ នៅ​ថ្ងៃ​ទី​១៦​ ខែ​មីនា ហើយ​ក៏​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​សំរាក​ព្យាបាល​នៅ​សណ្ឋាគារ​ The Great Duke នៅ​ថ្ងៃ​ដដែល​វេលា​ម៉ោង​១១ ​អធ្រាត្រ៕

Telegram-Troryorng
Share.