នៅ​​ថ្ងៃ​អង្គារ ទី​២៥ ខែ​ឧសភា ឆ្នាំ​២០២១ នេះ​សហព័ន្ធ​កីឡា​បាល់ទាត់​អាល្លឺម៉ង់ បាន​ប្រកាស​តែងតាំង​លោក Hans-Dieter Flick អតីត​អ្នកចាត់ការ​ទូទៅ​ក្រុម​​យក្ស FC ​Bayern Munich ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​ធំ​ប្រចាំ​ទ្វីប​អឺរ៉ុប UEFA EURO 2020។

នៅ​លើ​ Twitter របស់​សហព័ន្ធ​កីឡា​បាល់ទាត់​អាល្លឺម៉ង់ បញ្ជាក់​ថា​បុរស​វ័យ​៥៦ឆ្នាំ​រូប​នេះ​នឹង​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​ខ្លួន​រហូត​ដល់​ដំណាច់​ឆ្នាំ​២០២៤ ខាង​មុខ ខណៈ​នេះ​ជា​លើក​ទី២​ដែល​លោក Hans-Dieter Flick កាន់ការងារ​ក្នុង​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ ស្របពេល​លើក​ដំបូង​លោក​ធ្លាប់​ធ្វើ​ជា​គ្រូ​ជំនួយ​​ចន្លោះ​ឆ្នាំ​២០១៦ ដល់​២០១៤ និង​ធ្លាប់​ឈ្នះ​ពានរង្វាន់​ជើង​ឯក​ពិភពលោក 2014 FIFA World Cup ទៀត​ផង។

ពានរង្វាន់ UEFA EURO 2020 ក្រុម​ស្ទាំង​ដែក​ អាល្លឺម៉ង់ ស្ថិត​ក្នុង​ពូល F ជាមួយ​ក្រុម​​ហុងគ្រី ព័រទុយហ្គាល់ និង​បារាំង ខណៈ​ការ​ប្រកួត​នៃ​ពានរង្វាន់​នេះ​​ចាប់​ផ្ដើម​ពី​ថ្ងៃ១១ ខែ​មិថុនា ដល់​១១ ខែ​កក្កដា ឆ្នាំ​២០២១៕

Telegram-Troryorng
Share.