ភ្នំពេញ៖​ បុរសម្នាក់បើករថយន្តព្រូស មួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BC-5362 ធ្វើដំណើរតាមបណ្ដោយផ្លូវ R6 ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកែងជាមួយផ្លូវលេខ R8 ក៏ស៊ីញ៉ូបត់ឆ្វេងមិនប្រយ័ត្ន ត្រូវបុរសម្នាក់បើកម៉ូតូឌ្រីមសង់ ពណ៍សមួយគ្រឿង ពាក់ស្លាកលេខកំពង់ចាម 1Q-4904 ធ្វើដំណើរក្នុងទិសដៅបញ្ច្រាស់គ្នា មកបុកពេញទំហឹង បណ្ដាលឲ្យម៉ូតូរងការខូចខាតផ្នែកខាងមុខ យ៉ាងដំណំដោយបាក់យ៉ាន់ខ្ចិចខ្ទី ឯរថយន្តរងការខូចខាត ដោយក្រពិតទ្វាទាំងពីរភ្នែកខាងស្ដាំ ឯអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង 11:30 យប់ថ្ងៃទី 31 ខែឧសភា ឆ្នាំ 2022 ក្នុងតំបន់អភិវឌ្ឍន៍បឹងកក់ ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុសមត្ថកិច្ច ជំនាញនគរបាលចរាចរណ៍ ខណ្ឌដូនពេញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែង រួចយកម៉ូតូនិងរថយន្ត យកទៅរក្សាទុកនៅអធិការដ្ថាននគរបាលខណ្ឌ ដើម្បីរង់ចាំម្ចាស់ចូលខ្លួន មកដោះស្រាយនៅពេលក្រោយ៕

Share.