ភ្នំពេញ៖ បុរសម្នាក់បើករថយន្តម៉ាក SABURU ពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2Z-2508 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីកើតមកលិច លុះមកដល់ចំណុចមុខធនាគារអេស៊ីលីដា ក៏បត់ក្រោយមិនប្រយ័ត្ន បុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាតដួលរាយប៉ាយពេញផ្លូវ ឯរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ឯអ្នកបើកបរមានស្ថានភាពសន្លប់ស្ដូកស្ដឹង និងមានលក្ខណៈក្អួតចង្អោរ។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង 10:30 យកថ្ងៃទី 31 ខែឧសភា ឆ្នាំ 2022 ក្នុងសង្កាត់កាកាប 1 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុសមត្ថកិច្ច ជំនាញនគរបាលចរាចរណ៍ ផ្លូវគោកក្រុងភ្នំពេញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការស្ទូចរថយន្តបង្ក យកទៅរក្សាទុកដើម្បីរង់ចាំម្ចាស់ ចូលខ្លួនមកដោះស្រាយ នៅពេលក្រោយ។

Share.