ក្រុមបាល់ទាត់ Vissel Kobe ដែលមានខ្សែបម្រើជើងចាស់ Andres Iniesta ជាប្រធានក្រុម និងលោក Miguel Ángel Lotina ជាគ្រូបង្វឹក ហាក់ធ្វើមិនសូវបានល្អសោះឡើយ រដូវកាលនេះនៅលីគកំពូលរបស់ប្រទេសជប៉ុន។

បច្ចុប្បន្ន Vissel Kobe កំពុងស្ថិតនៅបាតតារាង J1 League លីគកំពូលរបស់ប្រទេសជប៉ុន ក្រោយឆ្លងកាត់១៦ប្រកួត ឈ្នះ២ ស្មើ៥ និងចាញ់៩ដង មានត្រឹមតែ១១ពិន្ទុប៉ុណ្ណោះ។

ខណ:នៅក្នុងពានរង្វាន់ AFC Champion League 2022 ក្រុមបាល់ទាត់ Vissel Kobe ធ្វើបានល្អជាងនៅ លីគកំពូលរបស់ប្រទេសជប៉ុន ដោយអាចឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ។

*តំបន់​អាស៊ីខាង​កើត ជើង​ទី១ ប្រកួត​ចន្លោះ​ថ្ងៃ​ទី​៨-៩ ខែសីហា ឆ្នាំ២០២២៖
គូ​ទី១) Daegu FC (កូរ៉េខាងត្បូង) vs (កូរ៉េខាងត្បូង) Jeonbuk Hyundai Motors
គូ​ទី២) BG Pathum United (ថៃ) vs (ហុងកុង) Kitchee
គូ​ទី៣) Johor Darul Ta’zim (ម៉ាឡេស៊ី) vs (ជប៉ុន) Urawa Red Diamonds
គួ​ទី៤) Vissel Kobe (ជប៉ុន) vs (ជប៉ុន) Yokohama F. Marinos៕

Share.