មានមនុស្សយ៉ាងហោចណាស់២៤៩នាក់បន្ថែមទៀតត្រូវបានរកឃើញថា បានឆ្លងកូវីដ១៩ នៅថ្ងៃនេះ នៅតាមបណ្តាទីតាំងមួយចំនួនរបស់ខេត្តកណ្តាលដោយមានទាំងពន្ធនាគារ ខេត្តផងដែរ។

ប្រភពពីអាជ្ញាធរបានឲ្យដឹងថា ក្រុមគ្រូពេទ្យបានរកឃើញអ្នកជាប់ឃុំ១០៦នាក់បានឆ្លងកូវីដ១៩។

ក្រោយការរកឃើញនោះ មន្ត្រីពន្ធនាគារបានរៀបចំការបែងចែកទីតាំងសម្រាប់ព្យាបាល និងរៀបចំការពារទណ្ឌិតផ្សេងទៀតមិនឱ្យមានការឆ្លងបន្តទៀត។

ក្រៅពីការរកឃើញអ្នកឆ្លងជំងឺថ្មីជិត២៥០នាក់នេះ ក៏មានអ្នកជំងឺចំនួន៨៤នាក់បានជាសះស្បើយឡើងវិញផងដែរ៕

Share.